វៀតណាម​នាំ​ទំនិញ​ទៅ​អឺរ៉ុប​កើន​​ខ្លាំង​ ​ក្នុង​ពេល​ជំងឺ​រា​ត​ត្បា​ជាស​កល​

ពាណិជ្ជកម្ម​ទំនិញ​រវាង​វៀតណាម​និង​សហ​គម​អឺរ៉ុប​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​កំណើន​ ​ចាប់តាំង​ពីដើម​ឆ្នាំ​២​០​២​១​ ​ទោះបីជា​រង​ឥទ្ធិពល​ពី​ជំងឺរាតត្បាត​ជំងឺ​កូ​វី​ដ​១​៩​ក៏ដោយ​។​

​វៀតណាម​ថា​ ​ខ្លួន​បាន​នាំចេញ​ទំនិញ​តម្លៃ​១​៦​.​១​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ទៅ​អឺរ៉ុប​ ​ចាប់ពី​ខែ​មករា​ ​ដល់​ ​ខែ​ឧសភា​ ​កើន​ឡើង​២​០​.​១​ភាគរយ​ ​បើ​ធៀប​នឹង​ពេល​ដូចគ្នា​ ​កាលពីឆ្នាំមុន​ ​ខណៈ​ការនាំចូល​ពី​អឺរ៉ុប​ទៅ​វៀតណាម​វិញ​ ​មាន​៦​.​៧​ពាន់​លាន​ដុល្លារ​អាមេរិក​ ​កើន​ឡើង​១​៦​.​៨​ភាគរយ​ ​ប្រៀបធៀប​នឹង​ពេល​ដូចគ្នា​ ​កាលពីឆ្នាំមុន​។​

អឺរ៉ុប ​បច្ចុប្បន្ន​ បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​លំដាប់​ទី​៥​របស់​វៀតណាម​ ​ហើយ​ជា​អ្នកនាំ​ចូល​ទំនិញ​វៀតណាម​លំដាប់​ទី​២​ ​បន្ទាប់ពី​អាមេរិក​។​ ​ឆ្នាំមុន​ ​ទំហំ​ពាណិជ្ជកម្ម​អឺរ៉ុប​-​វៀតណាម​បាន​ឈាន​ដល់​៤​៩​.​៨​ពាន់​លាន​ដុល្លារ​អាមេរិក​៕​ ​ប្រភព​ពី​ ​V​N​express​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner