ខេត្តកែប រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥នាក់ បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តកែបបានឲ្យដឹងថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី២២មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៥នាក់។

រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកឆ្លងទាំងនោះរស់នៅស្រុកដំណាក់ចង្អើ១៤នាក់ និងក្រុងកែបម្នាក់។ អ្នកវិជ្ជមានទាំង១៥នាក់នោះ គឺជាអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងកម្មករ កម្មការិនី នៅរោងចក្រពូចិនក្នុងស្រុកកំពង់ត្រាច ខេត្តកំពត និងរោងចក្រ ខេមបូឌា ណូប៊លថេស្ដហ្វូត ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ពន្ធ័នឹងអ្នកវិជ្ជមានបន្តទៀត។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកែប បានអំពាវនាវឲ្យអ្នកដែលមានការពាក់ពន្ធ័នឹងកម្មករ កម្មការិនី រោងចក្រទាំងពីរ និងអ្នកវិជ្ជមានកូវីដ-១៩ទាំងអស់ត្រូវធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner