ប្រហោងយក្សនៅយ៉េមែនត្រូវបានគេស្គាល់ថា ជា “អណ្តូងនៃឋាននរកដ៏អាថ៌កំបាំង” ឬ “Well of Hell” (មានវីដេអូ)

Video: https://fb.watch/6iM4s02fPF/

យ៉េមែន៖ ហ៊ុំព័ទ្ធជុំវិញដោយអាថ៌កំបាំង និងរឿងព្រេងនិទានអារក្សនោះ តំបន់ Barhout នៅភាគខាងកើតប្រទេសយ៉េមែន ត្រូវបានគេស្គាល់ថា អណ្តូងនៃឋាននរក ឬ “Well of Hell” គឺជាអច្ឆរិយៈធម្មជាតិដែលត្រូវបានគេយល់ដឹងតិចតួចប៉ុណ្ណោះពីវា ។

នៅកៀកព្រំដែនជាមួយប្រទេសអូម៉ង់ ជាជាងរដ្ឋធានីសាណាអា របស់ប្រទេសយ៉េមែន ក្នុងចម្ងាយប្រមាណ១,៣០០គីឡូម៉ែត្រ ប្រហោងយក្សនៅវាលខ្សាច់នៃខេត្ត Al-Mahra មានទទឹងប្រវែង៣០ម៉ែត្រ ហើយត្រូវបានគេជឿជាក់ថា មានជម្រៅចាប់ពី១០០ទៅ២៥០ម៉ែត្រ ។ រឿងព្រេងនិទានក្នុងស្រុកបានរៀបរាប់ថា វា (ប្រហោងយក្ស) ត្រូវបានបង្កើតឡើងដើម្បីធ្វើជាគុកសម្រាប់ដាក់ពួកបិសាច ឬអារក្ស ។ ដោយឡែក មន្រ្តីយ៉េមែនវិញបាននិយាយថា ពួកគេមិនបានដឹងថាតើ មានអ្វីនៅខាងក្រោមនោះទេ ។

រីឯអគ្គនាយកភូគព្ភសាស្រ្ត និងធនធានរ៉ែរបស់ខេត្ត Mahra លោក Salah Babhair និយាយថា វា (ប្រហោងយក្ស) ជ្រៅណាស់ យើងមិនដែលទៅដល់បាតអណ្តូងទេ ព្រោះទីនោះមានអ៊ុកស៊ីសែនតិចតួច និងគ្មានខ្យល់ចេញ-ចូល ។ យើងបានទៅទស្សនាតំបន់នោះ ហើយបានចូលក្នុងអណ្តូងដែលមានចម្ងាយជាង៥០ទៅ៦០ម៉ែត្រចុះមកក្នុងនោះ ។ យើងបានកត់សម្គាល់ឃើញរបស់ចម្លែកៗនៅខាងក្នុង ។ លោក Babhair បានសង្កត់ធ្ងន់ថា វាគឺជាមានអាយុកាលរាប់លានឆ្នាំមកហើយ… ទីតាំងនេះត្រូវការការសិក្សា ការស្រាវជ្រាវ និងការស៊ើបអង្កេតបន្ថែមទៀត ។ យ៉ាងណាមិញ ប្រជាជនក្នុងតំបន់ជាច្រើននៅតែមិនស្រួលក្នុងអារម្មណ៍ អំពីការទៅមើលរណ្តៅដ៏ធំនេះ ឬសូម្បីតែនិយាយអំពីវា ដោយខ្លាចមានសំណាងអាក្រក់ ឬមានការគំរាមកំហែងដល់ជីវិតនៅលើផែនដី ៕ ប្រភព៖ France24

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner