ការចរចាបញ្ចូលគណបក្សខ្មែររួបរួមជាតិ ក្លាយទៅជាគណបក្ស ហ្វ៊ុនស៊ិនប៉ិច តែមួយប្រឈមភាពទ័លច្រក (Video Inside)

ដំណើរការចរចារួមបញ្ចូលគណបក្សខ្មែររួបរួមជាតិ ដើម្បីក្លាយទៅជាគណបក្ស ហ្វ៊ុនស៊ិនប៉ិចតែមួយបានប្រឈម នឹងការទ័លច្រកនៅថ្ងៃទី២៨មិថុនានេះ ដោយប្រធានគណបក្សខ្មែររួបរួមជាតិលោកញ៉ឺកប៊ុនឆៃ បានចោទថា ប្រធានក្រុមចរចាពីគណបក្សហ្វ៊ុនស៊ិនប៉ិចលោក ហេង ហាក់លីម បានរារាំងចំពោះដំណើរការបង្រួបបង្រួមគ្នានេះ ។

លោក ញ៉ឺក ប៊ុនឆៃ បានធ្វើសន្និសីទកាសែតមួយនៅថ្ងៃទី២៨មិថុនានេះ ចោទប្រកាន់លើតំណាងគណបក្សហ៊្វុនស៊ិនប៉ិច លោកហេង ហាក់លីម ថាជាអ្នកជ្រៀតជ្រែកកិច្ចការក្នុងការដោះស្រាយបញ្ហាកិច្ចការបង្រួបបង្រួមគ្នានេះ និងទាមទារឲ្យគណបក្សហ៊្វុនស៊ិនប៉ិចបញ្ឈប់លោកហេងហាក់លីម នោះចេញពីតំណែងថែមទៀតជាមួយ ការកំណត់ពេលរយៈពេល២សប្តាហ៍ឲ្យគណបក្សហ៊្វុនស៊ិនប៉ិចដើម្បីការបញ្ចប់បញ្ហាទាំងនេះមុននឹងការរៀបចំ សមាជមួយដើម្បីការបញ្ចូលគ្នាសាឡើងវិញ។

គណបក្សហ្វ៊ុនស៊ិនប៉ិចដឹកនាំដោយសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ មិនទាន់មានប្រតិកម្មជុំវិញការចោទប្រកាន់និងការទាមទាររបស់លោកញ៉ឺកប៊ុនឆៃនោះឡើយ។ ដំណើរការចរចារួមបញ្ចូលគណបក្សខ្មែររួបរួមជាតិ ដើម្បីក្លាយទៅជាគណបក្ស ហ្វ៊ុនស៊ិនប៉ិចតែមួយ បានធ្វើឡើងនៅមុន ដំណើរការរៀបចំការបោះឆ្នោតឃុំសង្កាត់គ្រោងរៀបចំធ្វើនៅក្នុងឆ្នាំ២០២២ និងការបោះឆ្នោតសកលឆ្នាំ ២០២៣ ត្រៀមនឹងធ្វើជាបន្តបន្ទាប់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner