សមត្ថកិច្ចរំដោះសត្វតោឈ្មោលមួយក្បាល ចិញ្ចឹមលួចលាក់ ក្នុងខណ្ឌបឹងកេងកង (Video Inside)

សត្វតោមួយក្បាលដែលទើបបានរំដោះចេញពីការចិញ្ចឹមលាក់ទុកក្នុងវីឡាមួយនៃភូមិសាស្ត្រខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានព្រលែងនៅសួនសត្វភ្នំតៅម៉ៅ។ សត្វតោឈ្មោលទម្ងន់ជាង៧០គីឡូក្រាមនោះ ត្រូវបាន បុរសជាតិចិនម្នាក់ បានចិញ្ចឹមដោយលួចលាក់តាំងពីតូចនិងមានអាយុបច្ចុប្បន្នមួយឆ្នាំកន្លះក្នុងផ្ទះមួយ ស្ថិតក្នុង ភូមិ៧, សង្កាត់បឹងកេងកង១ នៃខណ្ឌបឹងកេងកង។

សត្វតោនេះត្រូវបានសមត្ថកិច្ចចូលទៅរំដោះចេញកាលពីថ្ងៃ ទី២៧មិថុនា និងបានបញ្ជួនទៅកាន់សួនសត្វភ្នំតាម៉ៅ។ នាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីលោកគាំសីហាបានថ្លែង ថា ពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃ ដែលជាប្រភេទសត្វកំរនោះទេ ដែលជាអំពើផ្ទុយពីច្បាប់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner