ឯកឧត្តម ថង សាវុន នាំយកអំណោយ មួយចំនួនមកផ្ដល់ជូន បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជម្ងឺ covid-19

អត្ថបទដោយ៖
ធី ដា

ឯកឧត្តម ថង សាវុន ប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នៅថ្ងៃអាទិត្យ ទី៤ ខែកក្កដា ឆ្នា២០២១នេះ បានចាត់តំណាងក្រុមការងារ នាំយកនូវអំណោយ មួយចំនួន ជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ មកផ្ដល់ជូន បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជម្ងឺ covid-19 ចំនួន 50 បន្ទប់ ស្មើនឹង 217 នាក់ និង លោកគ្រូអ្នកគ្រូពេទ្យប្រចាំការ ចំនួន 10 នាក់ ដែលនៅប្រចាំការព្យាបាល អ្នកជំងឺកូវីដ19 នៅមណ្ឌលភូមិថ្មី ក្នុងក្រុងបានលុងនៃខេត្តរតនគិរី ។

អំណោយ ទាំងអស់មាន 50ឃីត ដោយក្នុង មួយឃីត រួមមាន ៖
1/កំសៀវដាំទឹកអគ្គីសនីមួយ
2/ កែវមានដៃមួយឡូ
3/ស្ករសកន្លះគីឡូ
4/ក្រូចឆ្មារកន្លះគីឡូ
5/មីមួយយួរ

6/ត្រីខ 5 កំប៉ុង នឹង ថង់អនាម័យ 5 ក្នុងឱកាសនោះដែរតំណាងក្រុមការងារបានពាំនាំការសាកសួរសុខទុក្ខពីសំណាកឯកឧត្តមប្រធានយុវជនបក្សខេត្តជូនដល់ក្រុមគ្រូពេទ្យ ក៏ដូចជាអ្នកជំងឺកូវីដ-19ទាំងអស់ សូមស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ព្យាយាមហាត់ប្រាណ និងអនុវត្តវិធានសុខាភិបាលអោយបានខ្ជាប់ខ្ជួន ដើម្បីឆាប់ជាត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ ហើយជាពិសេសក៏មិនមិនភ្លេចនូវគុណបំណាច់របស់ទ័ពអាវស ដែលប្រថុយគ្រោះថ្នាក់ ទប់ទល់បង្រ្កាប និងជំងឺដ៏ចង្រៃនេះ ៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner