គណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង រៀបចំឲ្យអ្នក​លក់ដូរ បានលក់​លើផ្លូវបេតុងក្បែរផ្សារ ដោយតម្រូវឲ្យអនុវត្តតាមវិធាន​ការសុខា​ភិបាល

អត្ថបទដោយ៖
ជា សេឌី

ខណៈមិនទាន់មានការអនុញ្ញាត្តិឲ្យបើកដំណើរការ នៃការលក់ដូរក្នុងផ្សារសាមគ្គីស្ទឹងត្រែងវិញនោះ ដោយសារស្ថានភាព នៃការឆ្លងរាតត្បាតពីជម្ងឺកូ វី -១៩  ក្នុងខេត្តស្ទឹងត្រែង  ហើយវាបានបន្តរាលដាល ហាក់ពុំមានថមថយនោះ ។ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាអាជីវករលក់បន្លែ បង្ការ ត្រី  សាច់ជាដើមនោះ គណៈកម្មការផ្សារក៏បានសម្រេចអនុញ្ញាត្តផ្តល់ទីតាំងលើផ្លូវបេតុងជាប់នឹងផ្សារសាមគ្គី ឲ្យបងប្អូនអាជីវករបានលក់ដូរជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងស្ថានភាពជម្ងឺកូវីដ-១៩ កំពុងរាតត្បាត ហើយផ្សារសាមគ្គីទាំងមូល ត្រូវបានបិទផ្អាកដំណើរអស់រយះពេលជាច្រើនថ្ងៃមកហើយ គឺដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនអាជីវករគេចផុតពីជម្ងឺរាតត្បាតលាក់មុខដ៏កាចសាហាវ ។

ជាក់ស្តែងនៅព្រឹក ថ្ងៃទី ៥ ខែកក្កដា  ឆ្នាំ ២០២១នេះ ទីតាំងពាណិជ្ជកម្មដ៏សំខាន់ជាបេះដូង នៃក្រុង ស្ទឹងត្រែង គឺផ្សារសាមគ្គី ត្រូវបានអាជ្ញាធរក៏ដូចជាគណៈកម្មការផ្សារសាមគ្គី អនុញ្ញាត្តិឲ្យមានការលក់ដូរ តាមផ្លូវ បេតុងជុំវិញផ្សារ  ដោយតម្រូវឲ្យអនុវត្តតាមវិធានការសុខាភិបាល ។

បើតាមការបញ្ជាក់ពី លោក ម៉ែន គង់  អ្នកននាំពាក្យរដ្ឋបាលខេត្តបាន ឲ្យដឹងថា៖ អ្នកលក់ដូរតាមទីសាធារណៈ ជុំវិញផ្សារសាមគ្គីស្ទឹងត្រែង  ត្រូវបានអនុញ្ញាត្តិឲ្យលក់  តែត្រូវរក្សាគម្លាតពីគ្នា និងមានការ រៀបចំ សណ្ដាប់ធ្នាប់ ត្រឹមត្រូវ  ៕ ដេង ម៉ាវិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner