អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៤លាន៥៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៩ម៉ឺននាក់ និងជាសះស្បើយ១៦៨លាន៩០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៤លាន៥៦ម៉ឺន២ពាន់៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៩ម៉ឺន៣ពាន់៣១៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៨លាន៩០ម៉ឺន៧ពាន់១៨១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៩ម៉ឺន២ពាន់៣៧៧នាក់ ស្លាប់ចំនួន៦២ម៉ឺន១ពាន់២៩៣នាក់ និងជាសះស្បើយចំនួន២៩លាន៩ម៉ឺន៦ពាន់៨១៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៥៨ម៉ឺន៤ពាន់៨៧២នាក់ ស្លាប់៤០ម៉ឺន២ពាន់៧៥៨នាក់ និងជាសះស្បើយ២៩លាន៦៩ម៉ឺន២ពាន់៩៨៦នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៧៦ម៉ឺន៩ពាន់៨០៨នាក់ ស្លាប់ចំនួន៥២ម៉ឺន៤ពាន់៤៧៥នាក់ និងជាសះស្បើយ១៧លាន៨ម៉ឺន២ពាន់៨៧៦នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner