ក្រសួងប្រៃសណីយ៍ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test)

រាជធានីភ្នំពេញ៖ក្នុងការជំរុញក៏ដូចជាដើម្បីពន្លឿនផ្តល់ភាពងាយស្រួល និងសម្រួលដល់ការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍បានបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញឧបករណ៍តេស្គរហ័ស បន្ថែម លើយន្តការដែលមានស្រាប់។

ពាក់ព័ន្ធក្នុងរឿងនេះក្រសួងប្រៃសណីយ៍បានឱ្យដឹងថាតាមរយៈប្រព័ន្ធនេះ អ្នកដាក់សំណើបញ្ជាទិញនឹងទទួលបានព័ត៌មានអំពីការបញ្ជាទិញ បរិមាណអាចទិញបាន របៀបនៃការទូទាត់ និងកាលបរិច្ឆេទមកទទួលឧបករណ៍ តាមរយៈតេឡេក្រាម Bot ដោយ ស្វ័យប្រវត្តិ។

         ដើម្បីដាក់សំណើបញ្ជាទិញ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្ដុំដែលមានការគ្រប់គ្រង អាចចូលទៅកាន់តំណភ្ជាប់ mptc.gov.kh/rt ហើយ ចុចលើពាក្យ “ដាក់បញ្ជាទិញ” រួចអនុវត្តតាមជំហ៊ានទាំង ៦ ដូចខាងក្រោម៖

១.ចុចលើពាក្យ “Start” រួចចុចលើពាក្យ “ចុចទីនេះដើម្បីបញ្ជូនលេខទូរសព្ទរបស់អ្នក” ហើយចុចលើពាក្យ “OK” ក្នុងផ្ទាំង Share Your Phone Number

២.សូមបំពេញឈ្មោះអ្នកទិញ ឈ្មោះស្ថាប័ន ចំនួនបុគ្គលិក ចំនួនឧបករណ៍តេស្តរហ័សគិតជាឯកតា ៣.សូមពិនិត្យ ហើយចុចលើពាក្យ “ត្រឹមត្រូវ” ក្នុងករណីដែលព័ត៌មានបញ្ជាទិញរបស់អ្នកត្រឹមត្រូវ

៤.លោកអ្នកនឹងទទួលបានសារបញ្ជាក់អំពីការទទួលបានសំណើបញ្ហាទិញ ដោយសំណើនេះនឹងត្រូវអនុម័ត ជាមុនអំពីចំនួនដែលអាចផ្តល់ជូន ទើបអាចបង់ប្រាក់បាន

៥. ក្រោយការអនុម័ត លោកអ្នកនឹងទទួលបានសារបញ្ជាក់អំពីចំនួនឧបករណ៍ដែលអាចផ្តល់ជូន និង មធ្យោបាយសម្រាប់ទូទាត់ប្រាក់

៦. ក្រោយពេលទូទាត់ប្រាក់រួចរាល់ លោកអ្នកនឹងទទួលបានសារអំពីកាលបរិច្ឆេទមកទទួលឧបករណ៍ តាម លំដាប់នៃការបញ្ជាទិញ (អ្នកបញ្ជាទិញមុននឹងទទួលបានឧបករណ៍មុន)។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានបន្ថែមពេលវេលាសម្រាប់ការមកទទួលយកឧបករណ៍តស្ត រហ័សនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច។

         អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្ដុំដែលមានការគ្រប់គ្រងទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner