ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៦៥នាក់ (Video Inside)

ខេត្តបន្ទាយជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦៥នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ៤នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីក្នុងខេត្តបន្ទាយមានជ័យ ក្នុងថ្ងៃនេះ ត្រូវបានរកឃើញឆ្លងក្នុងស្រុកមង្គលបុរី ស្រុកម៉ាឡៃ ស្រុកព្រះនេត្រព្រះ ស្រុកអូរបីជាន់ ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ។

ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺ កូវីដ១៩ ឲ្យជាសះស្បើយចំនួនច្រើនរហូតដល់ ២៤៦នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner