ខេត្តកំពង់ធំ ឆ្លងថ្មី២៣នាក់ (Video Inside)

ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងថ្មីចំនួន ២៣នាក់ និងមានអ្នកស្លាប់ថ្មី ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ។ នេះជាតួលេខឆ្លងបានថយចុះច្រើនរហូតដល់ទៅ៣៣នាក់ ធៀបនឹងម្សិលមិញ ដែលបានរក ឃើញអ្នកឆ្លងចំនួន៦២នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីក្នុងខេត្តកំពង់ធំនៅថ្ងៃនៅឆ្លងលើពលរដ្ឋនៅក្នុង ក្រុងស្ទឹងសែន, ស្រុកកំពង់ស្វាយ, ស្រុកសន្ទុក, ស្រុកប្រាសាទសំបូរ, ស្រុកតាំងគោក, ស្រុកបារាយណ៍, ស្រុក ស្ទោង និងបានឆ្លងលើពលរដ្ឋមកពីរាជធានីភ្នំពេញ ។

ខេត្តកំពង់ធំ គិតត្រឺមថ្ងៃនេះ បានរកឃើញអ្នកឆ្លងជំងឺ កូវីដ១៩ សរុបចំនួន ១ពាន់ ៣៦១នាក់ ក្នុងនោះមានអ្នកជាស្បើយចំនួន ៨១១នាក់ ក្រោយការព្យាបាលអ្នកជំងឺ អោយជាសះស្បើយចំនួន ១៦នាក់ នៅថ្ងៃនេះ និងមានអ្នកស្លាប់កើនដល់ចំនួន ២៤នាក់ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner