ឯកឧត្តម ព្រួញ រិទ្ធថា សមាជិកអចិន្ត្រៃយ៍ស.ស.យ.ក នាំយកអាល់កុល១៥០លីត្រនិងម៉ាស់ ជាង ១ម៉ឺនម៉ាស់ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

  តាមរយៈ ឯកឧត្តម ព្រួញ រិទ្ធថា សមាជិកអចិន្រ្តៃយ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បាននាំយកសម្ភារ: អាល់កុលចំនួន១៥០លីត្រ និងម៉ាស់ចំនួន ១២.៥០០ម៉ាស់ ដែលជាអំណោយផ្ទាល់របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធុយវជនកម្ពុជា ទទួលបន្ទុកខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តព្រៃវែង ដើម្បីយកទៅប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៧ខែកក្កដាថ្មីៗនេះ ដើម្បីចូលរួមទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាតជាសកលពីកូវីដ-19 ជាមួយរាជរដ្ឋាភិបា និងសាខា(កក្រក)ខេត្តនិងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបាត់ដំបង។

        ក្នុងឱកាសប្រគល់និងទទួល នូវសម្ភារៈការពារជម្ងឺឆ្លងកូវីដ-19 រួមមាន៖ អាល់កុល និងម៉ាស់នេះលោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជាតំណាងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានពាំនាំ នូវ ប្រសាសន៍ថ្លែងអំណរគុណ របស់ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន និងជាពិសេសក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងផ្តាំផ្ញើ និងសាកសួរសុខទុក្ខដបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយនិងរើសអើងនូវពណ៌សម្បុរនោះឡើយ។

     ជាមួយគ្នានេះផងដែរ លោកនាយកសាខាកក្រកខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសធម៌និងមនុស្សធម៌កន្លងមក របស់ឯកឧត្តម ស សុខា និងលោកជំទាវដែលបានឧបត្ថម្ភសម្ភារៈអាល់កុល និង ម៉ាស់ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្ត ដើម្បីបានយកទៅប្រើប្រាស់ក្នុងការការពារទប់ស្កាត់ ពីការឆ្លងនិងការចម្លង ពីជំងឺកូវីដ-19 ។

      ក្នុងការប្រគល់នូវម៉ាស់ចំនួន១២.៥០០ម៉ាស់និង អាល់កុល ចំនួន ១៥០លីត្រនេះ ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងនិងជាសមាជិកអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ជាតំណាងឯកឧត្តម ស សុខា ក៏បានថ្លែងអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារមនុស្សធម៌ គ្រោះមហន្តរាយផ្សេងៗនិងគ្រោះធម្មជាតិក្នុងខេត្តកន្លងមក ជាពិសេសទៀតនិងចំពោះមុខនោះគឺក្នុងការចូលរួមទប់ស្កាត់ការពារជំងឺរាតត្បាតជាសកលកូវីដ-19។

       ក្នុងនោះផងដែរ ឯកឧត្តម ព្រួញ រិទ្ធថា ក៏បានជូនពរដល់ថ្នាក់ដឹកនាំនិងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តទាំងអស់ សូមឲ្យមានសុខភាពល្អ ប្រកបដោយភាពជោគជ័យនូវគ្រប់ភារកិច្ច ការងារ មនុស្សធម៌ ដើម្បីបន្តក្នុងការជួយសម្រាលដល់ការលំបាក ជូនប្រជាពលរដ្ឋដែលកំពុងតែជួបនិងការលំបាក ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយគ្រោះមហន្តរាយ ផ្សេងៗ កើតឡើង៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner