អប្សរាព្រឹកនេះ ១៩ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C7     អំណោយម៉ាសធម្មតា១លាន, ម៉ាស N95 ចំនួន១០ម៉ឺន និងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿងរបស់កម្ពុជា ជូនវៀតណាម រៀបចំដាក់លើយន្តហោះរួចរាល់ ត្រៀមដឹកជញ្ជូនទៅវៀតណាម នៅព្រឹកនេះ៕…អានផ្ទាល់

C6     ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ បានប្រកាសពីការ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៤៥ នាក់ អ្នកជំងឺជាសះស្បើយ៩៧៥ នាក់ និងស្លាប់៣០នាក់។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៧,១៨១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៨,៩៣០នាក់ និងស្លាប់សរុបចំនួន១,១០៦នាក់៕…អានផ្ទាល់ ចប់

C9    កម្ពុជាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងព្រឹត្តិការណ៍អន្តរជាតិក្នុងស្រុកនានា ដែលគ្រោងនៅឆ្នាំ២០២២ និង ២០២៣ ទៅកាន់ទីផ្សារចិន ៕…អានផ្ទាល់

C8    កូនខ្មែរពីររូប បញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលប្រកបដោយជោគជ័យ ៕…អានផ្ទាល់

BH7   សត្វក្រា ជាអាហារពេញនិយម តាមរដូវ របស់អ្នកនៅ​សមុទ្រ តែបែរជា​ទិន្នផល ធ្លាក់ចុះគួរឲ្យបារម្ភ ៕ …អានផ្ទាល់…

V3      លោឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន សទ្ធាជ្រះថ្វាយប្រកេនទៀនចំណាំព្រះវស្សាដល់ព្រះពុទ្ធរូបអង្គធំ និងព្រះសង្ឃគងនូវ វត្តវិហារសំណ៕…អានផ្ទាល់

V4      ប្រតិភូ និងអត្តពលិកកម្ពុជា ធ្វើតេស្ដកូវីដ-១៩ មុនចេញទៅប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ៕…អានផ្ទាល់

V5    ការបំពានខ្សែបន្ទាត់ក្រហមដោយចេតនារបស់អាមេរិក វាមិនខុសអ្វីពីការប្រលែងជាមួយភ្លើងដែលពិតជានឹងត្រូវឆេះរោលខ្លួនឯង៕…អានផ្ទាល់

វគ្គទី២៖សុវត្ថិភាពសង្គម

V1    ផ្អើលពលរដ្ឋ និងក្មេងឃ្វាលគោរត់ចែកជើងគ្នា ព្រោះមន្ត្រីទាហានពាក់សក្កិ៣ ម្នាក់ផឹកស៊ី ទាញកាំភ្លើងបាញ់រះ៕…អានផ្ទាល់

ខេត្តព្រះសីហនុ

C2    មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានផលិត ខ្យល់អុកស៊ីសែនប្រើប្រាស់ដោយមន្ទីរពេទ្យផ្ទាល់​៕ …អានផ្ទាល់ (ដោយ៖ខៀវ សាវ៉ុន)

ខេត្តសៀមរាប

C4    ពិធីក្រុងពាលីបើកគម្រោងជីក បូមស្តារ កន្លែងអភិរក្សត្រីពូជបឹងពារាំង ស្ថិតក្នុងដែនសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង ៕…អានផ្ទាល់ (សុផាត)

ខេត្តព្រះវិហារ

C5    ស្នងការនគរបាលខេត្តព្រះវិហារ បានឧបត្ថម្ភថវិកា សម្ភារៈសុខាភិបាល និងគ្រឿងបរិភោគ ដល់អាជ្ញាធរ និងកងកម្លាំងទាំង៣ ដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់ ៦គោលដៅ ក្រោយការផ្ទុះជំងឺកូវីដ-១៩៕ …អានផ្ទាល់…(ដោយ៖ឡុង សំបូរ)

ខេត្តបន្ទាយមានជ័យ

C1    កុមារអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការ ជម្ងឺឆ្លងកូវីត១៩ នាពេលខាងមុខ។… លោកគៀន ច័ន្ទហ៊ីន  …ឃ្លីប…

ខេត្តកំពង់ឆ្នំាង

BH4  អាជ្ញាធរ ខេត្តកំពង់ឆ្នាំង ចុះពិនិត្យ និងនាំយកសម្ភារៈ ការពារជំងឺកូវីដ-១៩ ផ្តល់ជូនមណ្ឌលព្យាបាល​អ្នកជំងឺ កូវីដ-១៩ នៅស្រុកបរិបូណ៌ ៕ …អានផ្ទាល់…

ខេត្តរតនគិរី

BH5  ខេត្តរតនគិរី មិនមានអ្នកឆ្លងជំងឺកូវីដទេ និងមានអ្នកជាសះស្បើយ ជាង៣០នាក់ ៕ …អានផ្ទាល់…

ខេត្តកំពង់ធំ

BH6  ឧត្ដមសេនីយ៍ទោ សោម ស៊ុន បើកកិច្ចប្រជុំ ត្រួតពិនិត្យវាយតម្លៃ ចំណុចខ្លាំង ចំណុចខ្សោយ និងលើកទឹកចិត្ត ក្រុមការងារ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ៕ …ឃ្លីប…

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តកំពង់ស្ពឺ

C3  វត្តចំនួន២៤វត្ត  ទទួលបានទេយ្យវត្ថុ ថវិកា និងទៀនចំណាំព្រះវស្សា ពីរដ្ឋបាលខេត្តកំពង់ស្ពឺ៕

  …អានផ្ទាល់(ម៉ុន សំអាត)

ខេត្តកំពង់ចាម

BH1  ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញបើកការដ្ឋានស្ថាបនា ផ្លូវក្រាលកៅស៊ូ ២ជាន់ ប្រភេទ DBST និងផ្លូវបេតុង ១ខ្សែ ចាប់ពីចំណុចភូមិបឹងត្រាវ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ៕ …អានផ្ទាល់…

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកណ្តាល

BH3  អភិបាលខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំសន្លុង ចំនួន ៩គ្រួសារ ៕ …អានផ្ទាល់…

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

——–សូមជូន បទយកការណ៍

R81 ក្រវិលដីឥដ្ឋរំលេចក្បាច់ខ្មែរនិងបង្កប់នូវអត្តសញ្ញាណជាខ្មែរ

MC:  ទើបតែត្រូវបានបង្កើតនៅក្នុងអំឡុងពេលជំងឺ​កូវីដ១៩វាយប្រហារនៅកម្ពុជា នៅដើមឆ្នាំនេះប៉ុណ្ណោះ ​ប៉ុន្តែ Mona Palette ទទួលបានការគាំទ្រច្រើនទាំងពីសំណាក់ភ្ញៀវជាតិ និងពិសេស ពីភ្ញៀវអន្តរជាតិទៅហើយ ។ ក្រវិលច្នៃពីដីឥដ្ឋ ដោយ Mona Palette មិនត្រឹមតែមានក្បាច់ មានរូបរាងជាខ្មែរប៉ុណ្ណោះទេ តែសូម្បីតែឈ្មោះ ក៏បង្កប់នូវអត្តសញ្ញាណ ជាខ្មែរដែរ ។ យ៉ាន់ លីណា …ឃ្លីប…

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ ៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner