ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរ មានដំណើរការល្អណាស់។ លោកអ្នកនឹងមានមនុស្សផ្ទុយភេទជួយទំនុកបម្រុងយ៉ាងខ្លាំង ដូច្នេះចូរមានចិត្តស្មោះត្រង់ និងរស់រាយជានិច្ច។ ក្នុងនោះដែរ សូមបន្តធ្វើទំនាក់ទំនងបន្ថែម និងជៀសវាងជម្លោះដាច់ខាត។ ចំពោះកិច្ចការងារនានាដែលអ្នកមិនច្បាស់ក្នុងចិត្ត សូមកុំសាកល្បង ឬប្រថុយប្រថាន  ពីព្រោះបញ្ហានឹងអាចជួបប្រទះច្រើនជាងភាពជោគជ័យ។ ក្រៅពីនេះ សូមលោកអ្នកប្រុងប្រយ័ត្នចំពោះការបាត់បង់របស់សំខាន់ ឬប្រាក់កាស។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ សូម្បីការពិភ្សាកាចរចាជាមួយដៃគូជំនួញក៏នឹងអាចធ្វ់បានផងដែរ។ ចូររក្សាចិត្តគំនិតល្អ និងសប្បុរសរបស់អ្នកជានិច្ច ប្រសិនបើអ្នកអាចធ្វើបានលាភសំណាង និងភាពសប្បាយរីករាយនឹងកើតឡើងក្នុងថ្ងៃនេះ។ លើសពីនេះ សូមប្រុងប្រយ័ត្ន ក្រែងមានជំលោះនៅក្នុងគ្រួសារ ឬការបាត់ប់ទំនុកចិត្តចំពោះគ្នា។ ក្នុងនោះដែរ អ្នកគួរដាក់ការងារខ្លះ និងគិតគូរដល់ដំណើរកំសាន្ត។ ដោយឡែកអ្នកមានលទ្ធភាពពេញលេញក្នុងការស្វែងយល់ពីបញ្ហា និងរកមធ្យោបាយដោះស្រាយ។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ឯដំណឹងនានាក៏មិនទាន់អាចទទួលបានដែរ។ ក្រៅពីនេះ លោកអ្នកមានបញ្ហាប្រទាក់ក្រឡាច្រើន ដែលរំខានដល់អារម្មណ៍ជាខ្លាំង ដូច្នេះសូមគ្រប់គ្រងចិត្តគំនិត ពិចារណាឲ្យបានច្រើនមុនពេលយករឿងរ៉ាវនានាមកគិតគូរ។ សូមព្យាយាមរកពេលរិះគិត រកមធ្យោបាយឆ្លើយតបបញ្ហា និងកែប្រែស្ថានការណ៍ដែលនឹងកើតឡើង ហើយប្រសិនបើអ្នកពិបាករកច្រកចេញសូមសុំការពិភាក្សាជាជាងប្រថុយប្រថាន។ ក្នុងនោះដែរសូមការពារឯកជនភាពរបស់ខ្លួនអ្នកឲ្យបាន ព្រោះមានមនុស្សកំពុងចង់ជ្រៀតជ្រែកកិច្ចការរបស់អ្នក។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកកំពុងមានអ្នកបង្អាក់ទាញមិនឲ្យសម្រេចចេញទាន់ពេលវេលានោះទេ។ ចំណែកអ្នករកស៊ីជូញដូរ ហាក់មិនសូវទទួលបានផលចំណេញតាមការរំពឹងទុក ឬទុនដែលបានចំណាយចេះមិនអាចប្រមូលផលបានគាប់ចិត្តនោះទេ។ សូមកុំអាក់អន់ក្នុងចិត្ត ព្យាយាមកែប្រែស្ថានការណ៍ដោយមានគម្រោងការងារជាក់លាក់ ទទួលខុសត្រូវខ្ពស់ និងមានទំនុកចិត្តលើខ្លួនឯង។ ក្នុងនោះសូមក្សាភាពរស់រាយរាក់ទាក់ និងសំដីទន់ភ្លន់ជានិច្ច។ ដោយឡែក ក៏សូមប្រយ័ត្នចាញ់បោកមនុស្សសំដីទន់ភ្លន់។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស​។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារណាស់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារដែលអ្នកពេញចិត្ត ព្រោះអ្វីៗស្ថិតក្នុងដំណើរដ៏ប្រសើរ។  សូមធ្វើទំនាក់ទំនងល្អជាមួយមិត្តរួមអាជីព និងសូមជៀសវាងការនិយាយរឿងដែលគ្មានប្រយោជន៍ ពីព្រោះជម្លោះក្នុងថ្ងៃនេះអាចកំណត់ថានឹងមានទ្រង់ទ្រាយធំ ហើយពិបាកដោះស្រាយណាស់។ ក្រៅពីនេះសូមប្រើប្រាស់អំណោយផលនៃពាក្យសំដី និងគំនិតប្រាជ្ញាវាងវៃរបស់អ្នកចាប់យកឳកាសជាច្រើនដែលនឹងកើតឡើងក្នុងថ្ងៃនេះ។ បន្ទាប់មកទៀត ប្រសិនបើអ្នកមានលទ្ធភាពធ្វើការលក់ចេញ ទិញចូលអចលនទ្រព្យនោះផលចម្រើនមានកំរិតខ្ពស់។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន។ លោកអ្នកអាចទទួលបានសំណាងនានា ប៉ុន្តែមិនទាក់ទងជាពិសេសទៅនឹងទ្រព្យសម្បត្តិនោះទេ។ ក្នុងនោះដែរ សូមរក្សាភាពរីករាយរាក់ទាក់​​ ស្មោះត្រង់ និងការអនុគ្រោះមនុស្សនៅជុំវិញខ្លួន។ សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ សូមកុំមានចិត្តស្ទាក់ស្ទើរ អ្វីៗនឹងដំណើរការល្អទៅតាមបំណង។ ដោយឡែក លោកអ្នកគួរចំណាយពេលវេលាគិតគូរដល់ការសិក្សាស្វែងយល់ ឬអភិវឌ្ឍន៍វិជ្ជាជីវៈរបស់ខ្លួន ឲ្យស្របទៅតាមស្ថានភាពប្រែប្រួលដ៏ឆាប់រហ័សពីមជ្ឈដ្ឋានខាងក្រៅ។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មី ឬការផ្លាស់ប្តូរស្ថានភាពការងារ និងការប្តូរកន្លែងការងារានោះទេ។ ប្រការសំខាន់ លោកអ្នកជាបុគ្គលិករដ្ឋឯកជន មិនទាន់អាចទទួលផលពីការងារដែលដាក់ចេញផងដែរ អ្វីៗហាក់កំពុងជាប់គាំងនៅឡើយ។ ដើម្បីអាចកែប្រែស្ថានការណ៍ឲ្យបានប្រសើរជាងមុនអ្នកគួររៀបចំគម្រោងការងារលម្អិត ដកខ្លួនចេញពីឥទ្ធិពលខាងក្រៅ ហើយព្យាយាមស្វែងយល់ពត៌មានចំបាច់។ ក្រៅពីនេះ ការតុបតែងខ្លួននឹងជួយលើកស្ទួយស្ថានភាពទំនាក់ទំនងរបស់អ្នក។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើទំនាក់ទំនងជាមួយនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ ដូច្នេះប្រសិនបើអ្នកអាចបង្កើនទំនាក់ទំនងល្អជាមួយពួកគេ នោះការងាររបស់អ្នកនឹងអាចមានភាពងាយស្រួលជាងមុន។ ក្នុងនោះអាកប្បកិរិយាដើរតួយ៉ាងសំខាន់ណាស់ អ្នកមិនអាចព្រងើយកន្តើយ ឆ្មើងឆ្មៃ ឬបញ្ចេញគំនិតរិះគន់ចំពោះមនុស្សនៅជុំវិញអ្នកបានទេ។ លើសពីនេះ សូមព្យាយាមបញ្ចប់ការងារទាំងឡាយដែលមានក្នុងថ្ងៃនេះ ហើយការទុកការងារហូតដល់ថ្ងៃស្អែកមិនមែនជាជម្រើសដ៏ល្អនោះទេ។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យទាំងអស់ ដូច្នេះសូមកុំមានការព្រួយបារម្ភ លោកអ្នកគួរចាប់យកឳកាស ហើយបំពេញក្តីស្រមៃរបស់ខ្លួនក្នុងពេលនេះ។ សូមរក្សាភាពស្មោះត្រង់ និងសប្បុរសរបស់អ្នកដើម្បីរក្សាលាភសំណាងឲ្យស្ថិតស្ថេរ។ លោកអ្នកក៏អាចយកឈ្នះមនុស្សដែលកំពុងឈ្នានីសអ្នក ព្រមទាំងអាចដោះស្រាយគ្រប់ឧបសគ្គយ៉ាងាយស្រួលផងដែរ។ ដោយឡែក អ្នកអាចស្តាប់គំនិតយោបល់របស់អ្នកដទៃបាន ប៉ុន្តែមិនត្រូវស្លុងចិត្តពេកនោះទេ អ្វីៗគួរស្ថិតនៅក្រោមការគ្រប់គ្រង ពីព្រោះឳកាសបាកទឹកចិត្តមានសញ្ញាណវិជ្ជមាន។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីជួញដូរមានភាពជោគជ័យណាស់ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ សូមកែប្រែការតុបតែងខ្លួនរបស់អ្នកដើម្បីទទួលបានភាពស្អិតស្នាលពីដៃគូការងារ និងរបររកស៊ី។ សូមមានគំនិតច្នៃប្រឌិតថ្មី និងកុំភ័យខ្លាចក្នុងការបង្ហាញចេញនូវគំនិតរបស់អ្នក។ លោកអ្នកអាចមានការឈ្លោះប្រកែកគ្នាតិចតួច ប៉ុន្តែលោកអ្នកអាចដោះស្រាយបានដោយគ្មានផលរំខានអ្វីទេ។ សូមរំលឹកថា ការចាប់យកការងារច្រើនក្នុងពេលតែមួយ មិនមែនជាជំរើសល្អនោះទេ។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យគួរឲ្យកត់សម្គាល់។ បន្ថែមពីនេះទៅទៀត អ្នកនឹងបានទទួលការគាំទ្រពីមនុស្សជាទីស្រលាញ់ផងដែរ។ ផ្ទុយទៅវិញ សូមកុំទាន់ឲ្យមានការផ្លាស់ប្តូរការងារដែលអ្នកកំពុងមាន គួរចំណាយពេលបន្ថែមទៀតសិន និងព្យាយាមឲ្យអស់ពីសមត្ថភាព ព្រោះការងាររបស់លោកអ្នកកំពុងមានសញ្ញាណល្អ។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហា រួមទាំងជម្លោះដែលកើតឡើងពីមុនផងដែរ។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កុំមានក្តីបារម្ភអ្វីឡើយទាក់ទងនឹងកិច្ចការងារ ព្រមទាំងមុខរបររបស់អ្នក ព្រោះក្នុងថ្ងៃនេះប្រាក់កាសនឹងហូរចូលក្នុងហោប៉ៅរបស់អ្នកយ៉ាងប្រាកដ។ លោកអ្នកមានមនុស្សស្រលាញ់រាប់អាន និងជួយយកអាសារណាស់ ដូច្នេះគ្មានអ្វីជាការបារម្ភនោះទេ។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រប់គ្រងការនិយាយស្តី និងអាកប្បកិរិយា។ ផ្ទុយទៅវិញ បើទោះបីមានអ្វីកើតឡើង សូមកុំមានការសោកស្តាយចំពោះការខកខានឡើយ អ្វីៗនឹងបាត់ប់ទៅវិញដោយឯកឯងទេ។ ដោយឡែក លោកអ្នកអាចយកឈ្នះមនុស្សគ្រប់គ្រងដែលមានបំណងមិនល្អលើអ្នកបាន​យ៉ាងងាយ។

ចំណាំ ឆ្នាំទាំង៤ ឆ្លូវ រោង វក កុរ រាសីឡើងខ្ពស់ត្រដែត។ សូមលោកអ្នករីករាយទទួលយកលាភសំណាង ប្រាក់កាស ព្រមទាំងភាពរីកចម្រើនក្នុងរង្វង់ការងារនៅវេលានេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner