អូស្រ្តាលីអនុម័តអោយប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ចាក់ដល់ក្មេងៗដែលមានអាយុពី ១២ឆ្នាំ ដល់១៥ឆ្នាំ (មានវីដេអូ)

អូស្ត្រាលី៖ រដ្ឋមន្រ្តីសុខាភិបាលសហព័ន្ធរបស់អូស្រ្តាលីលោក ហ្គ្រេក ហាន់ (Greg Hunt) បញ្ជាក់ថា និយ័តករអូស្រ្តាលីបានអនុម័តអោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ការប្រើប្រាស់លើកុមារ ដែលមានអាយុពី ១២ ទៅ ១៥ឆ្នាំ ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នៃវីរុសបម្លែងថ្មី Delta នៅក្នុងរដ្ឋចំនួនបី ។

រដ្ឋមន្រ្តីសុខាភិបាលសហព័ន្ធរបស់អូស្រ្តាលីរូបនេះ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកជំនាញបានវាយតម្លៃលើភស្តុតាងក្នុងស្រុក និងអន្តរជាតិយ៉ាងហ្មត់ចត់ចំពោះការអនុម័តខាងលើនេះ នៅមុនពេលពង្រីកការព្រមព្រៀងរបស់ខ្លួន សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតអាមេរិក-អាល្លឺម៉ង់នេះ ដែលនឹងត្រូវចាក់ជូនក្រុមមនុស្សដែលមានអាយុចន្លោះពី១២ ទៅ១៥ឆ្នាំ ។

គួរកត់សម្គាល់ បច្ចុប្បន្ន វ៉ាក់សាំងបង្ការជំងឺរបស់ក្រុមហ៊ុន Pfizer-BioNTech ទើបតែត្រូវបានអនុញ្ញាតអោយប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី សម្រាប់ក្រុមមនុស្សដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ។ យ៉ាងណាមិញ អូស្រ្តាលីនឹងផ្តល់ប្រឹក្សាដល់ក្រុមកុមារណា ដែលគួរតែត្រូវបានផ្តល់អាទិភាព សម្រាប់ការចាក់វ៉ាក់សាំង និងនៅពេលណាដែលវាគួរតែត្រូវបានអនុវត្ត ៕ ប្រភព៖ AP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner