ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើតគណបក្ សកម្ពុជានិយម

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៣កក្កដាឆ្នាំ២០២១ ផ្ញើជូនលោកអូក អ៊ី តំណាងស្ថាបនិកគណបក្សកម្ពុជានិយម បានបញ្ជាក់ថា ផ្អែកតាមបញ្ញាត្តិមាត្រា៩នៃច្បាប់ស្ដីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សកម្ពុជានិយម ដែលមានអក្សរកាត់ថា បក ដោយមានអាសយដ្ឋាននៃទីស្នាក់ការកណ្ដាលស្ថិតនៅបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២ និង៥៤ ផ្លូវបេតុង ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គលនៅក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួច ក្រសួងមហាផ្ទៃបានណែនាំឲ្យគណបក្សកម្ពុជានិយម ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner