ក្រសួងមហាផ្ទៃ ប្រាប់គណបក្ស បេះដូងជាតិ កែតម្រូវចំណុចមួយចំនួន

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៣កក្កដាឆ្នាំ២០២១ ផ្ញើជូនលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ បានឲ្យដឹងថា ក្រសួងមហាផ្ទៃបានទទួលរួចហើយនូវពាក្យសុំចុះបញ្ជី គណបក្សបេះដូងជាតិ ដែលសរសេរអក្សកាត់ គ ប ជ។

ពាក់ពន្ធ័នឹងករណីនោះ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា សំណុំឯកសារសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីគណបក្សនយោបាយ ដោយសារពុំបានភ្ជាប់មកជាមួយនូវឯកសារមួយចំនួនរួមមាន ៖ ១-សេចក្ដីសម្រេចបង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន, ២- គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស, ទី៣- ជីវប្រវត្តិសង្ខេបរបស់ប្រធាន ឬស្ថាបនិកចំនួន៣នាក់យ៉ាងតិច។

ទន្ទឹមនឹងនោះ លក្ខន្តិកៈរបស់គណបក្សបានកំណត់កាលបរិច្ឆេតនៃការបង្កើតគណបក្ស គឺជាន់លើថ្ងៃបុណ្យទិវាពលកម្មអន្តរជាតិ១ឧសភា និងបានចែងនូវខ្លឹមសារចំណុចសំខាន់ៗមានលក្ខណៈច្របូលច្របល់ ដោយរៀបចំឡើងពុំស្របតាមបញ្ញត្តិមាត្រា១០ និងមាត្រា១៧ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ ព្រមទាំងមានកំហុសអក្ខរាវិរុទ្ធជាច្រើនផងដែរ។ ផ្អែកតាមបញ្ញត្តិមាត្រា២៤នៃច្បាប់ស្ដីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃតម្រូវឲ្យគណបក្សបេះដូងជាតិ ត្រូវធ្វើការកែសម្រួលខ្លឹមសារចំណុចសំខាន់នៃលក្ខន្តិកៈរបស់គណបក្ស ព្រមទាំងត្រូវបំពេញបន្ថែមនូវសំណុំឯកសារជូនមកក្រសួងមហាផ្ទៃវិញយ៉ាងយូរ១៥ថ្ងៃ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner