វៀតណាមកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីផលិតវ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA (មានវីដេអូ)

វៀតណាម៖ ក្រសួងការបរទេសវៀតណាមបញ្ជាក់ថា វៀតណាមកំពុងពិភាក្សាជាមួយអាមេរិក ដើម្បីផលិតវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA នៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងតែព្យាយាមបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង ចំពេលផ្ទុះជំងឺកូវីដ១៩ដ៏អាក្រក់បំផុត ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការផលិតវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ អាចចាប់ផ្តើមនៅត្រីមាសទី៤ ឆ្នាំ២០២១នេះ ឬអាចនៅដើមឆ្នាំ២០២២ខាងមុខ ហើយថា តាមកិច្ចព្រមព្រៀងនេះ វៀតណាមអាចនឹងផលិតវ៉ាក់សាំងពី ១០០លានទៅ ២០០លានដូស ក្នុងមួយឆ្នាំ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និង Moderna ដែលប្រើប្រាស់បច្ចេកវិទ្យា RNA (mRNA) ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ពួកគេ នៅមិនទាន់ធ្វើការឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយពីកាសែតរ៉យទ័រនៅឡើយទេ ។

គួរកត់សម្គាល់ ក្រោយទប់ស្កាត់ជំងឺរាតត្បាតបានជោគជ័យនោះ បច្ចុប្បន្ននេះវៀតណាមកំពុងប្រឈមមុខនឹងការកើនឡើងករណីឆ្លងម្តងទៀត ដោយមានតំបន់មួយចំនួននៅភាគខាងត្បូងប្រទេស រួមទាំងទីក្រុងហូជីមិញ កំពុងស្ថិតក្រោមវិធានការបិទខ្ទប់ដ៏តឹងរ៉ឹង ៕ ប្រភព៖ AP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner