រយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដមានចំនួន៨២៥ករណី (Video Inside)

ការឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៨២៥ករណីដែលកើនឡើង១៤ករណី បើ ប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លង៨២៥ករណីថ្ងៃនេះ, ការឆ្លងចូលក្នុងសហគមន៍មានចំនួន ៤៩០ករណី ដែលជាតួលេខថយចុះចំនួន២១ករណីបើប្រៀបធៀបនឹងមិ្សលមិញ។

សេចក្តីរាយការណ៍បង្ហាញថា ការឆ្លងនាំចូលពីក្រៅប្រទេសថ្ងៃនេះមានចំនួន៣៣៥ករណីដែលកើនឡើង៣៥ករណីបើប្រៀបធៀបនឹងម្សិល មិញ។ កម្ពុជាគិតចាប់តាំងពីដើមខែកក្កដានេះមក, ការឆ្លងជាង៩០០ករណីមាន១៣លើក និងការឆ្លងជាង ៨០០ករណី មាន៩លើក និងការឆ្លងជាង៧០០ករណីមានមួយលើក។ ការស្លាប់ថ្មី ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះមានចំនួន៣៤នាក់ ដែលកើនឡើង១៤នាក់ បើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបាន ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៥៣ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៦ម៉ឺន៣ពាន់៣៨៥ នាក់ហើយ ។

កម្ពុជាគិតត្រឹមថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសារុបទូទាំងប្រទេស មានចំនួន៧ម៉ឺន១ពាន់ ២៤៤នាក់, ការស្លាប់សរុបមានចំនួន១ពាន់២២២នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៦ម៉ឺន ៣ពាន់៤៧៤នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner