រដ្ឋបាលរាជធានីបង្ហាញថាកម្មករសំណង់គឺជាមុខព្រួញនៃការឆ្លងខ្លាំង (Video Inside)

មន្ត្រីរដ្ឋបាលរាជធានីបានថ្លែងថាកម្មករសំណង់នៅក្នុងរាជធានីភ្នំពេញគឺជាក្រុមដែល ស្ថិតក្នុងរង្វង់នៃការឆ្លង កូវីដ១៩ច្រើនជាងគេគួរឲ្យកត់សម្គាល់។ រាជធានីភ្នំពេញ គឺជាកន្លែងដែលគេជឿថាមាន  ការផ្ទុះឆ្លងច្រើនជាងគេ ក្នុងចំណោមបណ្តាខេត្តនិងក្រុងនានា បើទោះបីជារដ្ឋបាលរាជធានីបានបញ្ឈប់ការចេញផ្សាយជាទូទៅនូវសេច ក្តីប្រកាសជួនដំណឹងអំពីការឆ្លងក្នុងរាជធានីដល់បណ្តាសារព័ត៌មានក្នុងស្រុកក៏ដោយ។

សេចក្តីប្រកាសព័ត៌មាន ណែនាំរបស់រដ្ឋបាលរាជធានីនៅថ្ងៃទី២៣កក្កដា ជុំវិញភាពពាក់ព័ន្ធឆ្លងកូវីដ១៩លើរង្វង់ក្រុមកម្មករនៅថ្ងៃសុក្រ នេះទៀត ក៏មិនបានបញ្ជាក់នូវចំនួនពិតប្រាកដទាក់ទងនឹងកម្មករដែលបានឆ្លងក្នុងរាជធានីភ្នំពេញនោះផងដែរ។ ប៉ុន្តែសេចក្តីប្រកាសថ្ងៃនេះចុះហត្ថលេខាដោយលោកអភិបាលរាជធានីឃួងស្រេង បានណែនាំចំពោះការដ្ឋាន សំណង់គ្រប់ប្រភេទ ត្រូវអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ ក្នុងភូមិសាស្ត្ររាជធានីភ្នំ ពេញ។

សេចក្ដីប្រកាសព័ត៌មានបានសរសេរថា មួយរយៈចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានតាមដាន យ៉ាងយកចិត្តទុកដាក់ និងសង្កេតឃើញមានការឆ្លងជាបន្ដបន្ទាប់ ក្នុងចំណោមបុគ្គលិក និងកម្មករ-និយោជិត ដែលកំពុងបម្រើការងារតាមការដ្ឋានសំណង់គ្រប់ប្រភេទក្នុងអត្រាប្រឈមខ្ពស់គួរឲ្យព្រួយបារម្ភ ដែលចាំបាច់ ត្រូវមានវិធានការរឹតបន្ដឹងឲ្យកាន់តែមានប្រសិទ្ធភាព។ រដ្ឋបាលរាជធានីបានណែនាំនូវវិធានការទប់ស្កាត់១៤ ចំណុចដល់ម្ចាស់ការដ្ឋាន ឬអ្នកគ្រប់គ្រងការដ្ឋានសំណង់ គ្រប់ប្រភេទក្នុងភូមិសាស្ដ្រ រាជធានី ភ្នំពេញ ដោយ ត្រូវរឹតបន្ដឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩នោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner