វៀតណាម​សម្រេច​បិទ​ខ្ទប់​ទីក្រុង​ហាណូយ​ហើយ​

នា​ថ្ងៃសៅរ៍​ ​ទី​២​៤​ ​កក្កដា​ ​២​០​២​១​នេះ​ ​ក្រុង​ហាណូយ​របស់​វៀតណាម​បាន​ចាប់ផ្ដើម​អនុវត្ត​ការ​បិទ​ខ្ទប់​ (​lock​down​) ​និង​វិធានការ​រក្សា​គ​ម្លា​ត​សុវត្ថិភាព​ដ៏​តឹងរ៉ឹង​មួយ​ ​ចំពោះមុខ​ការ​កើន​ឡើង​ជាថ្មី​នៃ​ករណី​ឆ្លង​ ​CO​V​I​D​-19​។​

​វិធានការ​នេះ​ត្រូវ​អនុវត្ត​ស្រប​ទៅតាម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ​P​ham​ ​M​in​h​ ​Chin​h​ដោយ​នឹង​មាន​រយៈពេល​ ​១​៥​ថ្ងៃ​រាប់​ចាប់ពី​ថ្ងៃ​ចូលជាធរមាន​។​

​បើ​តាម​បទបញ្ជា​នេះ​ដែរ​ ​ប្រជាជន​ក្នុង​រដ្ឋធានី​ហាណូយ​ ​ត្រូវ​ស្ថិត​នៅក្នុងផ្ទះ​ ​និង​អា​ចចេញ​ទៅក្រៅ​បាន​ដើម្បី​ស្វែងរក​សេវា​ចាំបាច់​ ​ឬ​ក្នុង​ករណី​ចំា​បាច់​ដូចជា​ ​ទិញ​ម្ហូប​ ​ឬក៏​ថ្នាំពេទ្យ​ ​និង​ទៅ​ធ្វើការ​នៅ​តាម​រោងចក្រ​ ​ឬ​អាជីវកម្ម​នានា​ ​ដែល​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​បន្ត​បើកទ្វារ​ដំណើរការ​នៅឡើយ​។​ ​បន្ថែម​ពីលើ​នេះ​ ​ការ​ជួបជុំគ្នា​នៅ​តាម​ទី​សាធារណៈ​ចាប់ពី​មនុស្ស​ ​២​នាក់​ឡើង​ទៅ​ ​ក៏​នឹង​ត្រូវ​បាន​ហាមឃាត់​ផង​ដែរ​។

ក្រសួងសុខាភិបាលវៀតណាមបានប្រកាស ទើបរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៣ កក្កដា ២០២១ថាមាន៧២៩៥នាក់ ជាចំនួនឆ្លងប្រចាំថ្ងៃខ្លាំង ពុំធ្លាប់មាន៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner