បាតុករជាង ១៦មុឺននាក់ បានតវ៉ានៅទូទាំងប្រទេសបារាំង ប្រឆាំងនឹងគំនិតផ្ដួចផ្ដើមប័ណ្ណសុខភាពរបស់លោកប្រធានាធិបតី Emmanuel Macron

អត្ថបទដោយ៖
AMS OneMinute

បាតុករជាង ១៦មុឺននាក់ បានតវ៉ានៅទូទាំងប្រទេសបារាំង ប្រឆាំងនឹងគំនិតផ្ដួចផ្ដើមប័ណ្ណសុខភាពរបស់លោកប្រធានាធិបតី Emmanuel Macron ដែលកាត់បន្ថយលទ្ធភាពចូលភោជនីយដ្ឋាន និងទីសាធារណៈ ចំពោះប្រជាជនដែលមិនទាន់ចាក់វ៉ាក់សាំង។

វិធានការប័ណ្ណបៃតង បានធ្វើឱ្យបាតុករខឹងសម្បារនៅទូទាំងប្រទេសអុីតាលី ដោយប័ណ្ណនេះនឹងចាំបាច់ចាប់ពីដើមខែក្រោយទៅ ដើម្បីបរិភោគនៅភោជនីយដ្ឋាន និងមើលកុនជាដើម។

បាតុកររាប់ពាន់នាក់ បានតវ៉ានៅទីក្រុងឡុងដ៍ ប្រឆាំងនឹងកម្មវិធីតាមដានរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដែលពួកគេចាត់ទុកថាបានកំពុងដាក់កម្រិតលើចលនា និងការធ្វើដំណើរ។ ក្នុងពេលតែ១សប្ដាហ៍ មនុស្សជាង ៦០ម៉ឺននាក់ ត្រូវបានគេបញ្ជាឱ្យដាក់ខ្លួនដាច់ដោយឡែកពីអ្នកដទៃ។

ក្រុមបាតុករទាមទារសេរីភាពរាប់សិបនាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីមានការដង្ហែក្បួនដោយគ្មានការអនុញ្ញាត នៅទីក្រុងស៊ីដនីរបស់អូស្ត្រាលី។

សាស្ត្រាចារ្យនៃដេប៉ាដឺម៉ង់រោគរាតត្បាតរបស់ក្រុងឡុងដ៍ ថាវិធានការប័ណ្ណសុខភាពនេះ គឺសមហេតុផល និងត្រឹមត្រូវ ហើយវាជារឿងហួសចិត្តណាស់ ដែលក្រុមទាមទារសេរីភាពទាំងនេះ មិនបានមើលឃើញពីប្រយោជន៍នៃការចាក់វ៉ាក់សាំង ដែលនឹងផ្ដល់សេរីភាពបន្ថែមទៀតដល់ពួកគេ។

ប្រភព៖ DW

ads banner