អេលីត ចំរើន ផ្តួល ឃីម បូរ៉ា ឲ្យសន្លប់ធំដោយប្រើក្បាច់អ្នកលេងដាវសាំម៉ូរ៉ៃជប៉ុន

អ្នកប្រដាល់គុន្មខែ្មរល្អគ្រប់ស្នៀតម្ចាស់ខ្សែក្រវ៉ាត់គោជល់កំពូលជើងឯក នាគមាស ឃីម បូរ៉ា បានសន្លប់ធំក្រោមស្នៀតពិសេស អ្នកប្រដាល់មុខសេត អេលីត ចំរើន ក្នុងទឹកទី២ ធ្វើឲ្យអ្នកគាំទ្រគុនខ្មែរស្រឡាំងកាំង ដោយពុំនឹកស្មានដល់ ។
ស្នៀតពិសេសធ្វើឲ្យ ឃីម បូរ៉ាសន្លប់ធំមិនគួឲ្យជឿនេះ ត្រូវបាន អេលីត ចំរើន ទម្លាយថា ស្នៀតពិសេសនេះ រៀនតាមអ្នកប្រដាល់សាំម៉ូរ៉ៃ ជប៉ុន ថេន ស៊ីន ដែលគេធ្លាប់មើល តាមរយៈយូធូប ។


សូមបញ្ជាក់ថា នេះជាការសន្លប់ធំលើកទី២ របស់នាគមាសបន្ទាយមានជ័យ ឃីម បូរ៉ា ក្នុងអាជីពប្រដាល់គុនខ្មែរ ដោយសន្លប់ធំលើកទី១ ក្នុងកម្មវិធីប្រកួតការពារខ្សែក្រវ៉ាត់គោជល់កំពូលជើងឯក ជាមួយកីឡាករ ម៉ឺន មេឃា ប៉ុន្តែត្រូវបានសហព័ន្ធកាត់សេចក្តីដោយផ្តល់ជ័យជំនះឲ្យ ឃីម បូរ៉ា ដោយសារតែកីឡាករ ម៉ឺន មេឃា ប្រកួតខុសលក្ខន្តិកៈ ចំណែកការសន្លប់ធំលើកទី២នេះ ក្នុងកម្មវិធីប្រកួតប្រដាល់គុនខ្មែរអលស្តារ ដោយការប្រើស្នៀតពិសេស អេលីត ចំរើន ក្នុងទឹកទី២ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner