រាជរដ្ឋាភិបាលសម្រេចបង្កើត ក្រុមការងាររាជរដ្ឋាភិបាល​និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍​កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាកម្ពុជា សម្រេចបង្កើតក្រុមការងារ រាជរដ្ឋាភិបាល​និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍​កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៨១  សសរ  ចុះថ្ងៃទី២៦  ខែកក្កដា  ឆ្នាំ២០២១។

សេចក្តីសម្រេចនេះមានសមាជិក សមាជិកា ៤៤រូប មានប្រធានម្នាក់ ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអនុប្រធាន៧រូប រួមទាំងលេខាធិការដ្ឋាន និងអនុក្រុមការងារចំនួន៣  ដែលមានតួនាទីភារកិច្ច និងសមាសភាពជាក់ស្តែង ទៅតាមការកំណត់របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ ក្រុមការងារទាំងនេះ មានសិទ្ធិប្រើកញ្ចប់ថវិកាជាតិ និងជំនួយផ្សេងៗ ពីដៃគូអភិវឌ្ឍ និងប្រភពស្របច្បាប់ផ្សេងទៀត។ មួយវិញទៀត ក្រុមការងារនេះ មានសិទ្ធិប្រើត្រារបស់ក្រសួងទេសសចរណ៍ ដើម្បីដំណើរការងាររបស់ខ្លួនតាមការចាំបាច់ ហើយប្រធាន ឬអនុប្រធានប្រចាំការ អាចអញ្ជើញរដ្ឋលេខាធិការ ថ្នក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធផ្សេងទៀត ចូលរួមប្រជុំតាមការចាំបាច់៕ ដោយ៖ តាក្វាន់

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner