សាវតារលើជញ្ជាំង ភាគទី៤: ជ័យជំនះរបស់ពួកទេវៈ (ចម្លាក់ក្រោយសម័យអង្គរ)

ភាគទី៤៖ ជ័យជំនះរបស់ពួកទេវៈ (ចម្លាក់ក្រោយសម័យអង្គរ)

ចម្លាក់នៅផ្ទាំងខាងកើតចំហៀងខាងជើង និងផ្ទាំងខាងជើងចំហៀងខាងកើត នៅប្រាសាទអង្គរវត្ត ទាំងពីរផ្ទាំងនេះ រៀបរាប់អំពី ជ័យជំនះរបស់ពួកទេវៈ

អ្វីដែលកត់សម្គាល់ នៅលើថែវទាំងពីរផ្ទាំងនេះ គឺមានលក្ខណៈខុសពីផ្ទាំងដទៃ ព្រោះជាចម្លាក់ធ្វើឡើងក្រោយសម័យអង្គរ ក្នុងរាជព្រះបាទអង្គចន្ទរាជា។ ព្រះអង្គបានបញ្ជាឲ្យជាងឆ្លាក់បង្ហើយ ដោយគោរពតាមគោលការណ៍របស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលគោរពព្រហ្មញ្ញសាសនា។ 

ទឹកដៃចម្លាក់នៅលើថែវនេះ ឆ្លាក់ក្នុងរាជកាលអង្គចន្ទរាជា ដែលជាក្សត្របានសោយរាជ្យនៅក្រុងលង្វែក។ ដោយព្រះអង្គឃើញថា ព្រះបាទសូរ្យវរ្ម័នទី២ កាលនោះមិនបានឆ្លាក់បង្ហើយចម្លាក់នៅជ្រុងទាំងពីរនេះ ដូច្នេះ ព្រះបាទអង្គចន្ទរាជា ទ្រង់ក៏បានចាត់ជាងចម្លាក់ មកឆ្លាក់បង្ហើយនូវចម្លាក់ទាំងពីរផ្ទាំងនេះ នៅក្នុងឆ្នាំ១៥៤៦ នៃគ្រិស្តសករាជ។ ជាហេតុធ្វើចម្លាក់នេះ មានលក្ខណៈខុសពីចម្លាក់ដ៏ទៃ នៅក្នុងតំបន់ប្រាសាទអង្គរវត្ត ព្រោះឆ្លាក់ខុសគ្នាដល់ទៅ៤សតវត្ស តាំងពីសតវត្សទី១២ មកទល់នឹងសតវត្សទី១៦។​ 

សាច់រឿងនៅថែវទាំងពីរនេះ និយាយអំពីរឿងទេវកថា ផ្នែកព្រហ្មញ្ញសាសនាទាំងអស់ ទោះបីជាព្រះអង្គចន្ទរាជា លោកជាអ្នកកាន់ព្រះពុទ្ធសាសនា ផ្នែកថេរវាទក៏ដោយ ប៉ុន្តែលោកគោរពតាមគោលការណ៍របស់ព្រះបាទសូរ្យវរ្ម័នទី២។ 

ក្រោយពីទ្រង់បានកសាងបង្ហើយចម្លាក់ទាំងពីរផ្ទាំងនេះហើយ ទ្រង់ក៏បានកសាងវត្តពុទ្ធសាសនាមួយបន្ថែមនៅក្បែរនោះ ដើម្បីជាការតបស្នងសងគុណដល់បុព្វការីជនជំនាន់មុន ដែលបានកសាង និងពង្រីកទឹកដីរបស់កម្ពុជាយើង។

———

បរិយាយដោយ៖ សាស្រ្តាចារ្យ ថ្លាង សាឃឿន

ផលិតដោយ៖ ក្រុមការងារ លោក សុខ ជំនោរ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner