នាយករដ្ឋបាលសាលាខណ្ឌទួលគោក៖ អាជីវករជាង ៣០០នាក់ នៅផ្សារដើមគ លទ្ធផលតេស្តបង្ហាញថា អវិជ្ជមានទាំងអស់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ លោក ហួរ ហួត នាយករដ្ឋបាលសាលាខណ្ឌទួលគោក ថ្លែងប្រាប់នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ថា អាជីវករផ្សារដើមគ នៃខណ្ឌទួលគោក ចំនួន៣៤០នាក់ ត្រូវបានធ្វើតេស្តជាបន្តបន្ទាប់ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដោយលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់ ។

លោកបន្តថា បើទោះបីជាអាជីវករជាង៣០០នាក់ លទ្ធផលតេស្ត អវិជ្ជមានក៏ដោយ តែផ្សារដើមគ នឹងបន្តបិទរយៈពេល៣ថ្ងៃទៀត ។ លោកនាយករដ្ឋបាលរូបនេះ បានឱ្យដឹងទៀតថា នៅថ្ងៃទី០៤ សីហា ពុំមានការធ្វើតេស្តបន្តទៀតទេ ទៅលើក្រុមអាជីវករ ផ្សារដើមគទាំងអស់នេះ ។

សូមបញ្ជាក់ថា បើតាមក្រសួងសុខាភិបាល ពេលនេះវីរុសកូវីដ១៩ ប្រភេទ Delta បាននឹងកំពុងរាតត្បាតចូលក្នុងសហគមន៍របស់យើងហើយ ដោយកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទ Delta នេះ ជាបន្តបន្ទាប់ ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានសង្កេតឃើញថា ការចម្លងនាពេលបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះ បានដើរចេញក្រៅផ្ទះច្រើននិងមានការជួបជុំមិត្តភក្តិ ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលកាន់តែធំឡើងថែមទៀត ៕ដោយប៊ុនធី/វាន់លុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner