សាវតារលើជញ្ជាំង ភាគទី៧: រាជធានីអង្គរធំនិងប្រាសាទបាយ័ន

ទីក្រុងអង្គរធំ ដែលមនុស្សភាគច្រើនមានការយល់ច្រឡំថាជា ប្រាសាទអង្គរធំ កាពិតទីនេះ ពុំមានប្រាសាទអង្គធំឡើយ មានតែទីក្រុងអង្គរធំ ដែលមានផ្ទៃដីប្រាំបួនគីឡូម៉ែត្រការ៉េ។ 

បានជាមនុស្សមួយចំនួន មានការយល់ច្រឡំថានេះជាប្រាសអង្គរធំ ព្រោះទីនេះមានកំពែងព័ទ្ធជុំវិញ ហើយអ្នកស្រុកហៅទីនេះថា ជាអង្គរធំ ហើយហៅអង្គរវត្តថា ជាអង្គរតូច ដែលពាក្យថាអង្គរ ឬនគរ គឺបានន័យថា ជាទីក្រុង ឬទឹកដី នៃប្រទេសមួយ។

ប្រាសាទបាយ័ន កសាងឡើងដោយ ព្រះបាទជ័យវរ្ម័នទី៧ គឺជាប្រាសាទភ្នំមួយ សម្រាប់រាជ្យរបស់ព្រះអង្គរ។ ប្រាសាទនេះ មានកំពែងព័ទ្ធជុំវិញធ្វើពីថ្មបាយក្រៀម គេហៅថាជ័យគិរី និងមានក្សិណ្ណទឹកឈ្មោះថា ជ័យសិន្ធុ ។ នៅមុខខ្លោងទ្វារ ទាំងអស់នៃប្រាសាទ យើងឃើញមានរូបដំរីក្បាលបី បញ្ជាក់ថាប្រាសាទនេះគឺតំណាងឱ្យព្រះឥន្ទ្រ ព្រោះព្រះឥន្ទ្រគឺមានយាន្តជំនិះជាដំរីក្បាលបី។

ប្រាសាទបាយ័ន គឺជាប្រាសាទភ្នំ ដែលព្រះបាទជ័យវរ្ម័នទី៧ បានកសាងឡើងនៅចំកណ្ដាលទីក្រុងអង្គរធំ។ ប្រាសាទនេះ មានទ្វារបួនជាសំខាន់ ដោយយកប្រាសាទបាយ័នជាអ័ក្ស។ 

  • ទ្វារចូលពីទិសខាងត្បូង    ហៅថាទ្វារទន្លេអុំ
  • ទ្វារចូលពីទិសខាងជើង   ហៅថាទ្វារដីឆ្នាំង
  • ទ្វារចូលពីទិសខាងលិច    ហៅថាទ្វារតាកាវ
  • ទ្វារចូលពីទិសខាងកើត   ហៅថាទ្វាខ្មោច

គ្រប់ទ្វារចេញចូលនៃទីក្រុងអង្គរធំទាំងអស់ សុទ្ធតែមានចម្លាក់យក្សនិងទេវតានៅម្ខាងម្នាក់ ដែលតំណាងថាជានិមិត្តរូបនៃ ភ្នំមន្ទឬមន្តរៈ។ ​ប្រាសាទបាយ័ន គឺជាចំណុចដ៏ធំមួយ ដែលព្រះអង្គសន្និដ្ឋានបានថាជាស្នូលនៃភ្នំមន្ទឬមន្តរៈ នៅក្នុងរឿងកូរសមុទ្រទឹកដោះ ដោយយក្សនៅខាងស្ដាំដៃទ្វារដីឆ្នាំង ទាញគ្នា ជាមួយទេវតានៅខាងឆ្វេងដៃទ្វារទន្លេអុំ រួមទាំងទ្វារខ្មោច និងទ្វារតាកាវដែរ។

ក្រៅពីខ្លោងទ្វារទាំបួននេះ នៅមានទ្វារមួយទៀត ដែលចេញពីព្រះបរមរាជ្យវាំងទិសខាងកើត នោះគឺ ទ្វារជ័យ។ ទ្វារនេះ គឺសម្រាប់បញ្ចេញទ័ពទៅធ្វើសឹកសង្គ្រាម ឬក៏ព្រះរាជាចេញ-ចូលសម្រាប់បំពេញការងារ ដោយមិនបានចេញចូលតាមទ្វារទាំងបួនទៀតនោះឡើយ។ 

បរិយាយដោយ៖ សាស្រ្តាចារ្យ ថ្លាង សាឃឿន

ផលិតដោយ៖ ក្រុមការងារ លោក សុខ ជំនោរ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner