កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៦០០នាក់ និងស្លាប់ ១៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៤សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ៣សីហាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៨៣នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១៥៧នាក់ និងករណីឆ្លងសហគមន៍៤២៦នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ៣សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦៥៨នាក់ និងមានអ្នកស្លាប់១៧នាក់។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៣សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧ម៉ឺន៩ពាន់៦៣៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧ម៉ឺន២ពាន់៨០២នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៤៨៨នាក់ហើយ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner