កុមារាជនជាតិនីហ្សេរីយ៉ា ពីជនភៀសខ្លួន ក្លាយជាអ្នកលេងអុកកំពូលលំដាប់ពិភពលោក

កុមារាសញ្ជាតិនីហ្សេរីយ៉ា Tani Adewumi បានក្លាយជាកំពូលអ្នកលេងអុកវ័យក្មេង បំផុតនៅលើពិភពលោក ដោយបានយកឈ្នះអ្នកលេងអុកល្បីៗលំដាប់អន្តរជាតិ និងឈ្នះពានជាច្រើនផងដែរ ។


គ្រួសាររបស់ Tani ជាជនជាតិនីហ្សេរីយ៉ា បានទៅរស់នៅសហរដ្ឋអាមេរិក ដោយប្រើប្រាស់ទិដ្ឋាការជាអ្នកទេសចរ លែងវិលទៅស្រុកកំណើតវិញ ។ ក្រោយមក ពួកគេផ្លាស់ទៅរស់នៅទីក្រុងញូយ៉ក ជាមួយអ្នកគ្មានផ្ទះនៅ ជាកន្លែងសមណង់អាណាធិបតេយ្យ ។ នៅទីនោះ Tani ក៏ចាប់ផ្ដើមលេងអុក និងអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ក្លាយជាជើងខ្លាំងខាងលេងអុក ទទួលបានពានរង្វាន់ជាហូរហែតាមរយៈការប្រកួត ។ Tani ត្រូវបានទទួលស្គាល់ដោយមេដឹកនាំពិភពលោក ថាជាមនុស្សមានស្នាដៃឆ្នើម ។


សូមបញ្ជាក់ថា Tani Adewumi គឺជាជនជាតិនីហ្សេរីយ៉ា ដែលបានរត់ភៀសខ្លួនជាមួយគ្រួសារ កាលពីឆ្នាំ២០១៧, ទៅរស់នៅសហរដ្ឋអាមេរិក ដោយប្រើប្រាស់ទិដ្ឋាការជាអ្នកទេសចរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner