លោក ចូ បៃដិន រិះគន់យ៉ាងខ្លាំងលើអភិបាលរដ្ឋរបស់គណបក្សសាធារណៈរដ្ឋ ដែលប្រឆាំងនឹងគោលការណ៍វ៉ាក់សាំង (មានវីដេអូ)

អាមេរិក៖ ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​អំពាវ​នាវអោយ​អភិបាល​រដ្ឋ​របស់​គណបក្ស​សាធារណៈ​​ចេញអោយ​ឆ្ងាយ​ពី​​គោលការណ៍​​វ៉ាក់សាំង ​ដែល​មាន​គោល​បំណង​ទប់​ស្កាត់​ការ​ឆ្លង​ និង​វីរុស​បំប្លែង​ខ្លួន​ដ៏​គ្រោះ​ថ្នាក់ ។

ថ្លែងចេញពី​សេតវិមាន លោក បៃដិន បាន​រិះ​គន់​យ៉ាង​ខ្លាំង​លើ​អភិបាល​រដ្ឋ​ហ្លរីដា​លោក រុន ដឺសាន់ទីស (Ron DeSantis) អភិបាល​រដ្ឋ​តិចសាស លោក ក្រេក អាបុត (Greg Abbott) និង​មន្ត្រី​ជា​ច្រើន​ទៀត​ដែល​បានរារាំង​​ដល់​វិធានការណ៍​​ពាក់​ម៉ាស់​ឡើង​វិញ ​ដើម្បី​កាត់ផ្តាច់ការឆ្លងរីករាលដាល នៃ​វីរុសបម្លែងថ្មី Delta ។ លោក បៃដិន បានសង្កត់ធ្ងន់ថា បើ​អ្នក​មិន​បាន​ជួយ​ទេ… ហោច​ណាស់​ក៏​នៅ​អោយ​ឆ្ងាយ​ពី​ប្រជា​ជន​ដែល​ព្យាយាម​ធ្វើ​រឿង​ត្រឹម​ត្រូវ ។

ទន្ទឹមនេះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបង្ហាញ​គាំទ្រដល់​ការ​ផ្លាស់​ប្តូរ​របស់​ទី​ក្រុងញូវយ៉ក​ ដែល​​តម្រូវអោយ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ហើយ អាច​​ចេញ​ក្រៅ​ជួប​ជុំ​គ្នាទទួល​ទាន​អាហារ​ពេល​ល្ងាច​ ឬ​កន្លែងហាត់​ប្រាណ​ និងតម្រូវអោយ​អ្នក​ចាក់​វ៉ាក់សាំង​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ។ លោក បៃដិន បន្ថែមទៀត​ថា តំបន់ និង​អាជីវកម្ម​ជា​ច្រើន​គួរ​អនុវត្ត​តាម… ​គោល​ការណ៍​បែប​នេះ ​​ត្រូវ​បានរារាំងយ៉ាង​ហោច​ណាស់​រដ្ឋ​ចំនួន​៧ ​ដែល​ដឹក​នាំ​ដោយ​អភិបាល​របស់​បក្ស​សាធារណៈរដ្ឋ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner