កងទ័ពនៅខេត្តកំពង់ធំ ទទួលស្បៀងនិងបរិក្ខារពេទ្យសម្រាប់ការពារមេរោគកូវីដ-១៩ ពីសប្បុរសជន

ខេត្តកំពង់ធំ៖ ឯកឧត្តម ងួន រាសី នាយកខុទ្ទកាល័យឯកឧត្តម កិត្តិនីតិកោសល្យបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាជាតិ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បានឧបត្ថម្ភបរិក្ខារពេទ្យសម្រាប់ការពារមេរោគកូវីដ-១៩ និងស្បៀងអាហារមួយចំនួន ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីរួមចំណែកការពារទប់ស្កាត់ ការឆ្លងមេរោគកូវីដ-១៩ ជាមួយនិងកងកម្លាំងនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
អំណោយដែលបានឧបត្ថម្ភមាន អង្ករ១.០០០ គីឡូក្រាម មីជាតិ៥០ កេស ម៉ាស២.៥០០ សន្លឹក ទឹកអាល់កុលសម្លាប់ មេរោគ១៥០លីត្រ និងទឹកសុទ្ធ២០០យួរ ផ្តល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងកិច្ចការមនុស្សធម៌ និង ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner