អភិបាលរងខេត្តបាត់ដំបង នាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនដល់គ្រួសារក្រីក្រ និងបិទខ្ទប់ ២៥គ្រួសារ ក្នុងស្រុកគាស់ក្រឡ ដែលមានជីវភាពខ្វះខាតខ្លាំងដោយកូវីដ-19

     ឯកឧត្តម អ៊ុយ សុធាវី និងឯកឧត្តម ធូ ភា អភិបាលរងខេត្ត និងជា តំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាននាំយកស្បៀងមួយចំនួនដែលជាអំណោយសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ដោយការឆ្លងរាលដាលពីជំងឺកូវីដ-19ចំនួន២៥គ្រួសារ ដែលកំពុងតែប្រឈមនិងការខ្វះខាតជីវភាពក្នុងគ្រួសារខ្លាំង។

        តាមការគូសបញ្ជាក់ពីឯកឧត្តម អ៊ុយ សុធាវីអភិបាលរងខេត្តបាត់ដំបង  និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរខេត្ត បានឲ្យដឹងថា៖ក្នុងដំណើរចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទីទ័លក្រខ្វះខាត និង ក្រុមគ្រួសារបិទខ្ទប់ ចំនួន២៥គ្រួសារ ស្ថិតក្នុងឃុំធិបតីនិងឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយនាំយកនូវអំណោយមួយចំនួនរបសសម្តេចក្រឡាហោមនិងលោកជំទាវ ដើម្បីចុះទៅចែកជូនដល់ក្រុមគ្រួសារទាំងនោះនៅតាមខ្នងផ្ទះផ្ទាល់តែម្តង។

    លោក ហុង ឆេត មន្រ្តីសម្របសម្រួលរៀបចំចុះចែកអំណោយដល់ ក្រុមគ្រួសារក្រីក្រ និងខ្វះខាតទាំង២៥គ្រួសារខាងលើ ទទួលបាន នូវ គ្រឿងបរិភោគ  ដែលជាអំណោយ របស់ាម្តេចក្រឡា ហោម  សខេង និងលោកជំទា វ ដោយក្នុង មួយគ្រួសារៗ ទទួល បាន៖ អង្ករ ២០គក្រ. ទឹកត្រីទឹកស៉ីអ៉ីវ១យូរមី១កេស, ត្រីខ ១យូរស្មើ១០កំប៉ុង និងទឹកសុទ្ឋចំណុះ  ១លីត្រកន្លះ ចំនួនមួយកេស។ ក្នុងនោះផងដែរឯកឧត្តម ធូ ភា អភិបាលរងខេត្ត ក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន ជូនដល់លោកអ៊ុចាស់ៗក្រីក្រលំបាកខ្លាំង យចំនួនបន្ថែមផងដែរ។

      ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលរងខេត្តទាំង២ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចក្រឡាហោមនិងលោកជំទាវ និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដោយក្នុងនោះ ឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងធ្វើការបិទខ្ទប់ដោយការឆ្លងរាតត្បាតពីជំងឺកូវីដ-19ក្នុងសហគមន៍របស់ខ្លួនកន្លងមក ដោយការធ្វេសប្រហែសមិនបានចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដូចជា៖ ពាក់ម៉ាស់ លាងសម្អាតដៃសាប៊ូឬជែល បាញ់អាល់កុល ចៀសវាងកន្លែងមនុស្សកុះករកកកុញ ដោយមិនរក្សាគម្លាតសង្គមជាពិសេសបើមិនចាំបាច់ កុំចេញដើរទៅណា។ឯកឧត្តម ធូ ភា អភិបាលរងខេត្តបាត់ដំបង ក៏បានធ្វើការផ្តាំផ្ញើដោយបានក្រើនរំលឹកដាស់តឿនដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវពង្រឹងនូវវិធានការម៉ឺងម៉ាត់ក្នុងអនុវត្តវិធានច្បាប់ ក្នុងករណីមិនរៀងចាលចំពោះការប្រមូលផ្តុំជួបជុំផឹកស៊ី ប្រព្រឹត្តការលេងល្បែងស៊ីសងបៀរ អាប៉ោងជាដើម និងត្រូវបន្តចុះអប់រំផ្សព្វផ្សាយបន្ថែមទៀតដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ពីការរីករាលដាលនិងឆ្លងចូលសហគមន៍ ពីជំងឺកូវីដបំប្លែងថ្មី ប្រភេទ Delta ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ៣.ការពារ និង ៣.កុំឲ្យបានដាច់ខាត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner