បើកដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនមន្ត្រីជួរមុខក្នុងខេត្តបន្ទាយមានជ័យ
អត្ថបទដោយ៖
Kien Sereyvuth
បន្ទាយមានជ័យ៖
ដំណើរការចាក់វ៉ាក់សាំងដូសទី៣(ដូសជំរុញ) ជូនមន្ត្រីជួរមុខទូទាំងខេត្តចំនួន ២ទីតាំង គឺនៅសាលប្រជុំធំសាលាខេត្ត និងនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានបើកដំណើរការនេះ។
មន្ត្រីជួរមុខដែលទទួលបានវ៉ាក់សាំងដូសទី៣ទាំងនោះ រួមមាន៖ គ្រូពេទ្យ មន្ត្រីអាជ្ញាធរដែនដី មន្ត្រីរាជការស៊ីវិល កងកម្លាំងទាំង៣ប្រភេទ និងអ្នកពាក់ព័ន្ធជាមួយពលរដ្ឋដែលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដជាដើម។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាន័ថា៖ ការវ៉ាក់សាំងដែលចាក់ជូនមន្ត្រីជួរមុខដូសទី៣ ចំនួន១៣.០០០ដូស នាពេលនេះ គឺជាការផ្តល់ជូនដ៏ពិសិទ្ធពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការសម្រាប់ចាក់ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយប្រជាពលរដ្ឋត្រូវគោរពដឹងគុណចំពោះសម្តេច ៕ដោយ៖ ឃិន គន្ធា