ខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ចាម អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត -ប្រធាមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត- ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នជុំវិញខេត្ត- អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកទី០៩ ខែសីហា ឆ្នាំ២០២១នេះ អញ្ជើញជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ ដែលពិធីនេះប្រព្រឹត្តឡើងនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។ 

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តកំពង់ចាម សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលរដ្ឋបាលខេត្តបានរៀបចំ និងចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ពេលព្រឹកពីម៉ោង ៧:៣០  ដល់ម៉ោង១១:៣០ នាទី ពេលរសៀលពីម៉ោង ១រសៀល  ដល់ម៉ោង៤រសៀល តាមទីតាំងចំនួន២២ កន្លែង មានដូចខាងក្រោម៖

១.ក្រុមកំពង់ចាម ១ទីតាំង

– មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

២.សស្រុកកំពង់សៀម ២ទីតាំង

-មណ្ឌលសុខភាពអំពិល (ឃុំអពិល)

-មណ្ឌលសុខភាពកោះរកា (ឃុំកោះរការ)

៣.ស្រុកចំការលើ ៣ទីតាំង

-មណ្ឌលសុខភាពស្ពឺ (ឃុំស្ពឺ)

-មណ្ឌលសុខភាពចំការដូង (ឃុំចំការអណ្ដូង)

-មណ្ឌលសុខភាពស្វាយមាស (ឃុំតាអុង)

៤.ស្រុកស្ទឹងត្រង់ ៣ទីតាំង

-មន្ទីរពេទ្យបង្អែកហ៊ុន សែន ស្ទឹងត្រង់ (ឃុំព្រែកកក់)

-មណ្ឌលសុខភាពពាមកោះស្នា (ឃុំពាមកោះស្នា)

-មណ្ឌលសុខភាពមេសរជ្រៃ (ឃុំមេសរជ្រៃ)

៥.ស្រុកព្រៃឈរ ៣ទីតាំង

-មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ (ឃុំជ្រៃវៀន)

-មណ្ឌលសុខភាពស្រង៉ែ (ឃុំសំរោង)

-មណ្ឌលសុខភាពគគរ (ឃុំគគរ)

៦.ស្រុកជើងព្រៃ ២ទីតាំង

-មណ្ឌលសុខភាពដូនដុំ (ឃុំសូទិព្វ)

-មណ្ឌលសុខភាពស្ដើងជ័យ (ឃុំស្ដើងជ័យ)

៧.ស្រុកបាធាយ  ២ទីតាំង

-វិទ្យាល័យសម្ដេចតេជោហ៊ុន សែន បាធាយ (ឃុំបាធាយ)

-វត្តសំវរសីល ហៅវត្តសណ្ដែក (ឃុំសណ្ដែក)

៨.ស្រុកស្រីសន្ធរ ៣ទីតាំង

-សាលាស្រុកស្រីសន្ធរ (ឃុំព្រែកពោធិ៍)

-សាលាបឋមសិក្សាអំពិល ព្រែកដំបូក (ឃុំព្រែកដំបូក)

-សាលាបឋមសិក្សាខ្នារស (ឃុំខ្នារស)

៩.ស្រុកកោះសូទិន ១ទីតាំង

-មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន (ឃុំពាមប្រធ្នោះ)

១០. ស្រុកកងមាស ២ទីតាំង

-មន្ទីរពេទ្យបង្អែកស្រុកកងមាស (ឃុំពាមជីកង)

-មណ្ឌលសុខភាពស្ដៅ (ឃុំស្ដៅ)

ឯកឧត្តម អ៊ុន ចាន់ដា  ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបាននាំកូន ក្មួយមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខាងលើត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។ ទន្ទឹមនេះផងដែរ ក្រោយទទួលបានវ៉ាក់រួច សូមប្អូនៗ ក្មួយៗត្រូវតែបន្តប្រកាន់ខ្ជាប់នូវវិធានការ”៣ការពារ និង៣កុំ” ដើម្បីកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពីការឆ្លងរាលដាលនៃជំងឺដ៏កំណាចមួយនេះ ក្នុងស្ថានភាពដែលវីរុសបម្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) កំពុងចរាចរណ៍វាយលុកគួរឲ្យព្រួយបារម្ភ  ដែលជាបញ្ហាប្រឈម និងជាក្តីកង្វល់ដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជាយើង ទាំងនៅក្នុងគ្រួសារ និងសហគមន៍ទាំងមូល៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner