វៀតណាម៖ តាក់ស៊ីរាប់រយគ្រឿងក្លាយជារថយន្តដឹកអ្នកជំងឺកូវីដ នៅហូជីមិញ

រថយន្តតាក់ស៊ីជិត ៥០០គ្រឿង នៅទីក្រុងហូជីមិញ ត្រូវបានបំប្លែងទៅជារថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកបញ្ជូនអ្នកជំងឺកូវីដ១៩ ទៅមន្ទីរពេទ្យ ដែលមានការកើនឡើងយ៉ាងគំហុក។

ក្រុមហ៊ុនតាក់ស៊ីអះអាងថា តាក់ស៊ីរបស់ខ្លួនត្រូវបានប្រែក្លាយជារថយន្តដឹកអ្នកជំងឺកូវីដ១៩ ខណៈតាក់ស៊ីខ្លះត្រូវរង់ចាំបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ដើម្បីបម្រើក្នុងគោលបំណងដូចគ្នា។

ក្រុមហ៊ុនថា ការធ្វើបែបនេះ ដើម្បីជួយសម្រួលដល់អាជ្ញាធរសុខាភិបាល ក្នុងតំបន់ ក្នុងការដឹកជញ្ជូនអ្នកជំងឺកូវីដ១៩។ រថយន្តដឹកជញ្ជូនផ្សេងៗទៀត ក៏ត្រូវបានប្រើប្រាស់ ដូចគ្នាបែបនេះដែរ ក្រៅពីក្រុមហ៊ុនតាក់ស៊ីនោះ។ សរុបទាំងអស់នៅហូជីមិញ មានប្រមាណ៥០០គ្រឿងហើយ។

សូមបញ្ជាក់ថា វៀតណាមឆ្លងប្រចាំថ្ងៃរាប់ពាន់នាក់ ថ្ងៃខហលះមានដល់ជិត១ម៉ឺននាក់៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner