ខេត្តត្បូងឃ្មុំ ឆ្លងថ្មី២០នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២០នាក់ និងមានអ្នកស្លាប់ ម្នាក់ ថែមទៀតហើយ ។ នេះជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញចំនួន ៧នាក់ ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុង សួង ២នាក់, ស្រុកមេមត់ ម្នាក់, ស្រុកពញាក្រែក ៦នាក់, ស្រុកអូររាំងឪ ៤នាក់ និងស្រុកត្បូងឃ្មុំ ៧នាក់ ។ ខេត្ត ត្បូងឃ្មុំ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ១៩នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner