ប្រជាជាតិនានា ប្រឈមមុខឧបសគ្គក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

របាយការណ៍​សំខាន់​របស់​ក្រុម​អន្តរ​រដ្ឋាភិបាល​របស់​អង្គការ​សហ​ប្រជាជាតិ​ ស្តី​ពី​បម្រែ​បម្រួល​អាកាសធាតុ​នៅ​ថ្ងៃ​ចន្ទ​នេះ​​បង្ហាញ​​ពី​តម្រូវ​ការ​បន្ទាន់​ដើម្បី​រៀប​ចំផែនការ​សម្រាប់​ការ​ផ្លាស់​ប្តូរ​និង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​កើនឡើង​នៃកំដៅ​ផែនដី។

ការ​វិភាគ​បែប​វិទ្យាសាស្ត្រ​ដ៏​ទូលំ​ទូលាយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ចំនួន​ ១៩៥ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ផល​ប៉ះពាល់​ដោយសារ​ព្រឹត្តិការណ៍​ដែល​​ « មិន​ធ្លាប់​មាន​ពីមុន​មក» នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្ស​ជាតិ​នឹង​ក្លាយ​ជារឿង​ធម្មតា​។

របាយការណ៍​នេះ​គី​ជា​សារ​ដាស់​តឿន​និង​មាន​ការ​អំពាវ​នាវ​ ឱ្យ​ពិភព​លោក​និយាយ​និង​យក​ចិត្តទុក​ដាក់​អំពី​បញ្ហា អាកាស​ធាតុ។   វា​ក៏​ជា​ ការ​ដាក់​សម្ពាធ​មួយ​ដើម្បី​ចាត់​វិធានការ​លើ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផងដែរ​។

លោក Corinne Le Quér ដែល​បាន​ចូលរួម​សសេរ​របាយការណ៍​នោះ បាន​និយាយងថា “ទោះ​បី​ជា​សេណារីយ៉ូ​ករណី​ល្អ​បំផុត​ ដែល​អាច​មាន​កាកើនឡើង​កំដៅ​ត្រឹម​១.៥​ អង្សាសេ​លើស​ ក៏​ដោយ“​ យើង​ក៏​នឹង​ត្រូវ​ធ្វើ​ការ​ការពារ​ខ្លួន​យើង​ ជា​ពិសេស​ប្រទេសដែល​ងាយ​រង​គ្រោះ​បំផុត​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ដដែលទេ​។

របាយការណ៍​នេះ​ពិពណ៌នា​អំពី​គ្រោះ​មហន្តរាយ​ ដូច​ជា​ទឹក​ជំនន់​ នា​ពេលថ្មីៗនេះ​ ដែល​បាន​បំផ្លិច​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ ប្រទេស​ចិន​ អាល្លឺម៉ង់​ និង​បែល​ហ្ស៊ិក​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ ៗ​ ដោយ​សារ​កំដៅផែនដី ​បាន​នាំ​មក​នូវ​ទឹក​ភ្លៀង​កាន់​តែ​ច្រើន​និងការ​កើន​ឡើង​កម្រិត​ទឹក​សមុទ្រ​ ព្រម​ទាំង​គ្រោះ​រាំង​ស្ងួត​និង​ភ្លើង​ឆេះ​ព្រៃ​កាន់​តែអាក្រក់​ទៅ​ៗ ។

យុវតី​ Greta Thunberg អាយុ ១៧ឆ្នាំ និងជា​​សកម្មជន​ អាកាសធាតុ​និង​បរិស្ថាន​មក​ពីប្រទេស​ស៊ុយអែត​ ដែល បាន​បញ្ចេញ​មតិ​អំពី​របាយការណ៍​នេះ​ នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​រ៉យទ័រ​​​ថា៖ « ខ្ញុំ​សង្ឃឹម​ថា​ នេះ​អាច​ជា​កា​រដាស់​តឿន​ស្មារតី​មួយ​ដល់​មនុស្សជាតិ​»។ នៅ​ពេល​វិបត្តិ​ អាកាសធាតុ​កាន់​តែ​ធ្ងន់ធ្ងរ​ទាំង​អស់​នេះ​កំពុង​កើត​ឡើង​​ តើ​វា​នឹង​ត្រូវ​កា​រអ្វី​ទៀត​សម្រាប់​មនុស្ស​ដែលមាន​អំណាច​ដើម្បី​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​? តើ​ពួក​គេ​កំពុង​រង់​ចាំអ្វី​ទៀត។

អ្នក​វិទ្យាសាស្ត្រ​ផ្នែក​អាកាសធាតុ​បាន​ចង្អុល​បង្ហាញ​ថា​ ការ​កាត់​បន្ថយ​កា​របញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ទៅ​ជា​សូន្យ​ទាំងស្រុង​ដើម្បី​រក្សា​លំនឹង​សីតុណ្ហភាព​រយៈពេល​វែង​របស់​ភព​ផែនដី​អាច​ការពារ​កុំ​ឱ្យ​ព្រឹត្តិការណ៍​ដ៏​អាក្រក់​ទាំង​នេះ​កាន់​តែអាក្រក់​ទៅ​ៗ ​ប៉ុន្តែ​មិន​មាន​ន័យ​ថា​វា​ឈប់​កើត​ឡើង​នោះ​ទេ​។

ខណៈ​ពេល​ភ្លើង​ឆេះ​ព្រៃ​ បាន​កំពុង​កើត​ឡើង​ នៅ​ប្រទេស​ក្រិក​ និង​តួកគី​ នៅ​សប្តាហ៍​នេះ​គឺ​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​ទឹក​ជំនន់​ដ៏​អាក្រក់​បាន​ហូរ​កាត់​ប្រទេស​ចិន​ និង​អាល្លឺម៉ង់​និង​ការ​កើន​ឡើង​រលកកំ​ដៅ​នៅ សហរដ្ឋ​អាមេរិច។  កញ្ញា Thunberg បាន​និយាយ​ថា “​ការ​យល់​ដឹង​របស់​ប្រជាជន​អំពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​កំពុង​តែ​កើន​ឡើង​ប៉ុន្តែ​ យឺត​ណាស់​” ។

យុវនារី​អាយុ ​១៨ ឆ្នាំ​រូប​នេះ​ក៏​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ Twitter ថា​របាយការណ៏ដែល​ចេញដោយ​ក្រុម​អន្តរ​រដ្ឋាភិបាល​របស់​អង្គការ​សហ​ប្រជាជាតិ​ ស្តី​ពី​បម្រែ​បម្រួល​អាកាសធាតុ​នេះ​និយាយតែ​អំពី​ការពិត​ ប៉ុន្តែ​មិន​បាន​ប្រាប់​ថា​ត្រូវ​ធ្វើ​អ្វី​នោះ​ទេ​។

អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ ថា​ដោយ​សារ​បញ្ហា​នេះ​មិនអាច​ជៀស​រួច​អ្នកបង្កើត​គោល​នយោបាយ​ត្រូវ​ជួយ​សហគមន៍​ឱ្យ​មាន​ភាព​ស៊ាំ​ទៅ​នឹង​ព្រឹត្តិការណ៍​ដូចជា​ ទឹក​ជំនន់​ ភ្លើង​និង​ព្យុះ​ក្នុង​ពេល​ដំណាល​គ្នា​ នឹង​ត្រូវ​ងារ​មក​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ពុល​ផងដែរ​។

ការ​សម្រប​ខ្លួន​ទៅ​នឹង​ ហានិភ័យ​ទឹក​ជំនន់​អាច​ពាក់​ព័ន្ធ​នឹង​ការ​ដំឡើង​ប្រព័ន្ធ ​ឲ្យដំណឹងមុន​ ឬ​ការ​ផ្លាស់​ប្តូរ​ផ្លូវ​ថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​សាង​សង់​ប្រព័ន្ធ​ការពារ​ទឹក​ជំនន់​ជាដើម​។ ជំហាន​នានា​ ក៏​អាច​ត្រូវ​បាន​អនុវត្តដែរ​ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​គ្រោះ​មហន្តរាយ​ ជាក់​លាក់​ដែល​កើត​ឡើង​៖ ឧទាហរណ៍​ភ្លើង​ឆេះ​ព្រៃដែល​បណ្តាល​មក​ពី​ខ្សែ​ភ្លើង​ដែល​មាន​ការ​ថែទាំ​មិន​បាន​ល្អ​។

ទំហំ​និង​លក្ខណះ​នៃ​ប្រទេស​ដែល​អាច​ប្រឈម​មុខ​នឹង​ហានិភ័យ​នឹង​ខុស​គ្នា​ទៅតាម​ប្រទេស​នីមួយៗ​។ យោង​តាម​របាយការណ៍​នេះ​ រលក​កំដៅ​និង​ទឹក​ជំនន់​ ត្រូវ​បាន​គេ​កំណត់​ថា​នឹង​ក្លាយ​ជា​រឿង​ធម្មតានៅ​ទ្វីប​អឺរ៉ុប​ ខណៈ​ដែល​ភ្លើង​ឆេះ​ព្រៃ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើន​ឡើង​កាន់​តែ​ខ្លាំង​នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក​និង​ ការ​កើន​ឡើង​កម្ពស់​ទឹក​សមុទ្រ​ នឹង​បង្ក​ការ​គំរាម​កំហែង​ដល់​រដ្ឋ​ ដែល​ជា​កោះ​តូចៗ​។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner