ស្ត្រីជនជាតិអាមេរិកាំងម្នាក់ ប្តឹងព្រះអង្គម្ចាស់ចក្រភពអង់គ្លេស ពីបទរំលោភផ្លូវភេទ
ស្ត្រីជនជាតិអាមេរិកាំងម្នាក់ឈ្មោះ Virginia Giuffre ចោទប្រកាន់ថា នាងត្រូវបានគេនាំទៅចក្រភពអង់គ្លេសក្នុងវ័យជំទង់ ត្រូវបានរំលោភបំពានផ្លូវភេទ ដោយព្រះអង្គម្ចាស់ Andrew និងកំពុងប្តឹងសមាជិកគ្រួសាររាជវង្សផងដែរ។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន Al Jazeera។
កាលពីថ្ងៃ ច័ន្ទ មេធាវីរបស់អ្នកនាង Virginia Giuffre ដែលជាអ្នកចោទប្រកាន់ជនល្មើសរំលោភបំពានផ្លូវភេទ Jeffrey Epstein បានដាក់ពាក្យបណ្តឹងនៅតុលាការសហព័ន្ធម៉ាន់ហាតាន់ជាកន្លែង ដែលបុគ្គលនេះធ្វើការអ្នកហិរញ្ញវត្ថុអាមេរិក និងត្រូវបានគេចោទប្រកាន់បទឧក្រិដ្ឋកម្មជួញដូរផ្លូវភេទនៅឆ្នាំ ២០១៩ ។ មួយខែក្រោយ លោកបានសំលាប់ខ្លួនឯងនៅអាយុ ៦៦ ឆ្នាំ ខណៈដែលគាត់រង់ចាំការកាត់ក្តីនៅពន្ធនាគារសហព័ន្ធក្បែរតុលាការ។
ព្រះអង្គម្ចាស់ Andrew បានទទួលស្គាល់មិត្តភាពរបស់គាត់ជាមួយលោក Epstein ថាលោកធ្លាប់បានមកស្នាក់នៅកន្លែងគាត់មួយរយៈដែរ ប៉ុន្តែបានបដិសេធការចោទប្រកាន់របស់អ្នកនាង Giuffre ពីបទរំលោភផ្លូវភេទ។
អ្នកនាង Giuffre អះអាងថា លោក Epstein បានជួញដូរនាងទៅព្រះអង្គម្ចាស់នៅពេលនាងមានអាយុ ១៧ ឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃ ច័ន្ទ អ្នកនាង Giuffre បាននិយាយថានាងត្រូវតែឱ្យព្រះអង្គម្ចាស់នេះ ទទួលខុសត្រូវចំពោះអ្វីដែលគាត់បានធ្វើចំពោះនាង។
ពាក្យបណ្តឹងរបស់អ្នកនាង Giuffre ក៏រួមបញ្ចូលនូវរូបថត ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយរវាងអ្នកនាង Giuffre និងព្រះអង្គម្ចាស់ Andrew បង្ហាញពីស្នាមញញឹមរបស់អ្នកទាំងពីរឈរក្បែរគ្នាក្នុងកំឡុងពេលមានការប្រកាន់ករណីរំលោភបំពាននេះ។
កាលពីខែ មករា ឆ្នាំ ២០២០ ព្រះរាជអាជ្ញាសហព័ន្ធអាមេរិក បាននិយាយថាព្រះអង្គម្ចាស់ Andrew មិនបានសហការក្នុងការស៊ើបអង្កេតលើករណីលោក Epstein និងសហការីរបស់គាត់ទេ។
ពាក្យបណ្តឹងរបស់អ្នកនាង Giuffre ត្រូវបានដាក់បណ្តឹងប៉ុន្មានម៉ោង បន្ទាប់ពីអ្នកគ្រប់គ្រងមូលនិធិដើម្បីផ្តល់សំណងដល់ជនរងគ្រោះពីលោក Epstein បាននិយាយថា នាងបានបញ្ចប់ដំណើរការទូទាត់ដោយផ្តល់សំណងប្រាក់ជាង ១២១ លានដុល្លារដល់ជនរងគ្រោះប្រហែល ១៣៨ នាក់។
![](https://asset.ams.com.kh/central/media/2021-08-09T224536Z_1281280192_RC2Y1P9MOM3B_RTRMADP_3_PEOPLE-JEFFREY-EPSTEIN-ANDREW.webp)
ប្រភព៖ Ajazeera