ប្រទេសកូរ៉េខាងត្បូង មានករណីកូវីដ១៩ថ្មីជាងពីរពាន់ករណី

កាល​ពី​ថ្ងៃ​អង្គារ​ ទី ១០ សីហា​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ចំនួន​អ្នក​វិជ្ជមាន​កូវីដ-១៩​ ជាង​ ២​ ករណី​ក្នុង​រយៈ​ពេល​ ២១​ ម៉ោង​ចុង​ក្រោយ​ដែល​ចំនួន​នេះ​កើន​ឡើង​ជិត​ ៥០​​ ភាគរយ​ពី​ថ្ងៃ​ទី ៩ សីហា​។

ករណី​ឆ្លង​ថ្មី​ចំនួន​ ១៣៨០​ ករណី​គឺ​​មក​ពី​តំបន់​ទី​ប្រជុំជន​ នៅ​ទីក្រុង​សេ​អ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ ការ​កើ​នឡើង​ករណី​នេះ​បន្ថែម​សម្ពាធ​លើ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​មាន​ចំនួន​អ្ន​ក​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ ១៥​​ ភាគរយ​នៃ​ប្រជាជន​ចំនួន​ ៥២​ លាន​នាក់​។

ទន្ទឹម​នឹង​នេះ​ដែរ​​ រដ្ឋាភិបាល​បាន​បន្ត​ការ​រឹត​ត្បិត​នៅ​តំបន់​សេអ៊ូលដែល​រួម​មាន​ ការ​ហាម​ឃាត់​ការ​ជួប​ជុំ​មនុស្ស​លើស​ពី​ពីរ​នាក់​បន្ទាប់​ពី​ម៉ោង​ ៦​ ល្ងាច​។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner