Messi មិនពាក់អាវលេខ១០ ដែល Neymar ឲ្យទេ ពាក់លេខ៣០វិញ

សម្រាប់វត្តមានរបស់ Messi នៅក្លឹប PSG កីឡាករ Messi ត្រូវបានផ្តល់ជម្រើសឲ្យពាក់អាវលេខ១០ ដែលកីឡាករប្រេស៊ីល Neymar កំពុងពាក់ ហើយ Neymar ក៏ព្រមប្រគល់ជូនដែរ ក្នុងនាមមិត្តល្អ ប៉ុន្តែ Messi មិនទទួលទេ គឺសុខចិត្តពាក់អាវលេខ៣០វិញ។

តាមប្រភពព័ត៌មាន Get French Football News បានឲ្យដឹងថា Messi ធ្លាប់ពាក់អាវលេខ៣០ កាលពីប្រកួតក្នុងនាមជាកីឡាករអាជីពនៅក្លឹបមួយ ក្នុងឆ្នាំ២០០៤ ហើយបន្តពាក់២ឆ្នាំ ទើបប្តូរមកលេខ១៩វិញ ដោយគេដឹងថា លេខ៣០ ក៏ជាលេខចំណូលចិត្តគេដែរ អាចចង់ទៅរកចំណូលចិត្តដើមវិញ។

នៅ​ក្នុង​កម្មវិធី​ទទួលស្វាគមន៍នៅក្លឹបយក្ស PSG នៅបារាំង នាថ្ងៃទី១១ សីហានេះ Messi បាន​លើក​ឡើង​ត្រង់​ៗ​តែ​ម្ដង​ថា​ គោល​បំណង​ និង​ក្ដី​សុបិន​ខ្លួន​មក​កាន់​ក្លឹប​ PSG នេះ​គឺ​ដើម្បី​ចង់​ឈ្នះ​ពាន​ UEFA Champions League ម្ដង​ទៀត​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner