ខេត្តកំពង់ធំ ឆ្លងថ្មី១០៩នាក់ (Video Inside)

ខេត្តកំពង់ធំបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០៩នាក់ និងមានអ្នកស្លាប់ថ្មី ៤នាក់ ថែមទៀត ក្នុង រយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនខ្ពស់ជាងពីម្សិលមិញចំនួន ៤២នាក់ ។ ខេត្តកំពង់ ធំ មានការឆ្លងវីរុសបំប្លែងថ្មី Delta ក្នុងសប្តាហ៍នេះយ៉ាងហោចចំនួន២ករណី។

យោងតាម រដ្ឋបាលខេត្តអ្នកឆ្លងថ្មីនៅក្នុងខេត្តកំពង់ធំនៅថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុងស្ទឹងសែនចំនួន ៤២នាក់, ស្រុកសន្ទុក ១១នាក់, ស្រុកកំពង់ស្វាយ ១០នាក់, ស្រុកស្ទោង ៩នាក់, ស្រុកប្រាសាទបល្ល័ង្គ ៥នាក់, ស្រុក បារាយណ៍៨នាក់, ស្រុកតាំងគោក ម្នាក់, ស្រុកសំបូរ ២ នាក់ និងឆ្លងលើពលរដ្ឋមកពីខេត្តកំពង់ចាម ៨នាក់,

ខេត្តសៀមរាប ៥នាក់, ខេត្តព្រះវិហារ ២នាក់, ខេត្តត្បូងឃ្មុំ ម្នាក់, ខេត្ត ព្រៃវែង ២នាក់, ខេត្តកំពត ២នាក់ និងនៅ ខេត្តកណ្តាល ម្នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងបច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៧២០នាក់, មានអ្នកជាសះស្បើយចំនួន ១ពាន់ ៥៧០នាក់ និងមានអ្នកស្លាប់ បានកើនដល់ ៧៨នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner