នុស្ស HRW ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៧៨ កំលុងសម័យសង្រ្គាមត្រជាក់ ដោយមានឈ្មោះថា Helsinki Watch

អត្ថបទដោយ៖
AMS OneMinute

អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៧៨ កំលុងសម័យសង្រ្គាមត្រជាក់ ដោយមានឈ្មោះថា Helsinki Watch ដើម្បីឃ្លាំមើលការគោរពរបស់អតីតសហភាពសូវៀត ចំពោះកិច្ចព្រមព្រៀងទីក្រុង Helsinki ឆ្នាំ១៩៧៥ ព្រមទាំងដើម្បីត្រួតពិនិត្យ និងរិះគន់វាយប្រហារលើអ្វីដែលត្រូវបានចាត់ទុកថាជា បទឧក្រិដ្ឋផ្សេងៗ ប្រព្រឹត្តដោយអតីតសហភាពសូវៀត និងសម្ព័ន្ធមិត្ត។

ហេតុនេះហើយ វាបានឈានទៅរកការប្រកួតប្រជែងមនោគមន៍វិជ្ជាសង្រ្គាមត្រជាក់ រយៈពេលរាប់ទសវត្សរ៍ ដែលអនុវត្តដោយអង្គការមួយស្ថិតក្រោមស្លាកឈ្មោះ ជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស។ HRW ត្រូវបានបង្កើតឡើងដោយផ្អែកលើមនោគមន៍វិជ្ជា និងការឃោសនានយោបាយ។ ជាក់ស្តែងអង្គការ HRW គឺជាអនុផលនៃសង្រ្គាមត្រជាក់ ហើយអង្គការនេះគួរតែលែងមានមូលហេតុអ្វីត្រូវបន្តប្រតិបត្តិការទៀតឡើយ ក្រោយសង្រ្គាមត្រជាក់ត្រូវបានបញ្ចប់ទៅ។

✍🏽-សួស យ៉ារ៉ា

អានលម្អិត៖ https://admin.amskh.co/?p=528331

ads banner