អាជ្ញាធរស្រុកសេសាន ចុះជួសជុលផ្លូវ ដាក់លូ និងសង់ស្ពានឈើ ១ខ្សែ ដោយសារទឹកភ្លៀងហូរកាត់ផ្តាច់ប្រវែងជាង ១០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ

ខេត្តស្ទឹងត្រែង ៖ អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដឹកនាំមន្ត្រីជំនាញ ចុះជួសជុលផ្លូវ លូ និងការសង់ស្ពានឈើ ១កន្លែង ជាបណ្តោះអាសន្ន ក្រោយភ្លៀងមួយមេធំ បានជន់លិច និងវាយកាត់ផ្តាច់កំណាត់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្រែចំបាំង ចន្លោះពីភូមិកំភុន ទៅភូមិកាតូត ឃុំភ្លុក ស្រុកសេសាន ។

អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ បានឲ្យដឹងថា ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ដែលតភ្ជាប់ពីភូមិកំភុន ទៅភូមិកាតូត និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៨អា ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន បានរងការខូចខាត និងកាត់ផ្តាច់ដោយលំហូរទឹកភ្លៀង ដែលហូរកាត់តាមប្រឡាយ ១ខ្សែ បុកទម្លុះច្រោះផ្លូវ មានប្រវែង ១០ម៉ែត្រ នៅចំណុច ស្រែចំបាំង នៃភូមិសាស្ត្រខាងលើ ។

លោកអភិបាលស្រុក បានបញ្ជាក់ថា នៅចំណុចស្រែចំបាំងនេះ ទឹកបានហូរកាត់ផ្តាច់ផ្លូវ ៣ដងហើយទាំងលើកនេះ ហើយការចុះជួសជុលផ្លូវ ដាក់លូ និងសង់ស្ពានឈើ ១ខ្សែនេះ ក៏មានការចូលរួមពីក្រុមយុវជនបក្សប្រជាជនឃុំផងដែរ ។ នៅរដូវប្រាំងខាងមុខនេះ អាជ្ញាធរស្រុក និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏មានគម្រោងសាងសង់លូទ្រីប បើកផ្លូវទឹកហូរបានលឿន និងបញ្ជៀសបានពីការខូចខាតផ្លូវ ហើយអ្វីដែលសំខាន់ជាងនេះទៀនោះ គឺការរក្សាផ្លូវ លូ ស្ពានឲ្យបានយូរអង្វែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ធ្វើដំណើរទៅមកបានងាយស្រួល បានឆាប់រហ័ស និងចំណេញទាំងពេលវេលា ថែមទៀតផង ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner