ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចំនួនលេខ៦ នឹងផ្តល់ដល់អ្នកនូវអារម្មណ៍ស្ងប់។ សូមលោកអ្នកធ្វើតាមអារម្មណ៍ខាងក្នុងរបស់អ្នក។ ការ ជឿជាក់លើជោគវាសនា អនុញ្ញាតឲ្យអ្នកធ្វើដំណើរទៅតាមលំហូរនៃជីវិត។ ចំពោះអាជីវកម្ម និងកិច្ចការទាំងឡាយប្រព្រឹត្តិទៅតាមសណ្តាប់ធ្នាប់។ លោកអ្នកអាចជួបប្រទះផលប៉ះពាល់ខ្លះ ដូច្នេះសូមព្យាយាមទប់ទរដោយភាពស្វាហាប់។ ដោយឡែក សុខភាពរបស់អ្នកហាក់មានផលប៉ះពាល់ខ្លះ ពិសេសគឺរោគរលាក ប៉ុន្តែប្រសិនបើឈានចូលទៅដល់ការវះកាត់ក៏មិនមានបញ្ហាអ្វីដែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាសីអាជីពថ្ងៃនេះហាមប្រាមមិនឲ្យមានភាពរអាក់រអួលការងារឡើយ ហើយការអត់ធ្មត់តស៊ូអាចផ្តល់នូវអត្ថប្រយោជន៍ច្រើន។ កុំចាំបាច់រអ៊ូរទាំបញ្ជាក់ប្រាប់អ្នករាល់គ្នាអំពីភាពត្រឹមត្រូវ ឬសកម្មភាពរបស់អ្នក។ ដោយឡែក ដោយយោងទៅលើកំឡុងពេលដែលព្រះច័ន្ទស្ថិតក្នុងរនោច លោកអ្នកអាចជួបនឹងបញ្ហារបបអាហារ ដូច្នេះសូមជ្រោមជ្រែងរាងកាយ កម្ចាត់ជាតិពុល ស្លេស ដោយត្រូវផឹកទឹកឲ្យបានច្រើន។ ក្រៅពីនេះ ភាពអវិជ្ជមានអាចប៉ះពាល់ដល់ទំនាក់ទំនងស្នេហា។​

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអារម្មណ៍របស់លោកអ្នកទទួលបានសេចក្តីសុខសន្តិភាពយ៉ាខ្លាំង។ ការរស់នៅ និងធ្វើកិច្ចការម្នាក់ឯងផ្តល់ជូនលោកអ្នកនូវភាពជោគជ័យយូរអង្វែង។ អ្នកអាចវាយតម្លៃស្ថានភាពមានត្រឹមត្រូវ ប្រសិនបើអ្នកស្តាប់អារម្មណ៍ខាងក្នុងរបស់ខ្លួនឯង។ ផ្ទុយទៅវិញ ក្នុងថ្ងៃនេះ លោកអ្នកបែរជាងាយរងគ្រោះ ចំពោះភាពអយុត្តិធម៌ ហេតុនេះ សូមកុំយកចិត្តទុកដាក់ចំពោះការរិះគន់ កុំឈ្លោះ ឬបង្កើតរឿងអាស្រូវជាមួយមនុស្សជាទីស្រាលាញ់។ ក្រៅពីនេះ សូមមានសុជីវធម៌ មានភាពរស់រាយរាក់ទាក់ជាមួយមនុស្សដែលអ្នកត្រូវប្រឈមមខុ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះផ្តល់នូវថាមពលវិជ្ជមានក្នុងការវិនិយោគប្រាក់ប្រកបដោយជោគជ័យ។ លោកអ្នកក៏គួរបង្កើតទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនសម្រាប់ភាពរីករាយផ្ទាល់ខ្លួន តែមិនឲ្យមានភាពខ្ជិលច្រអូសនោះទេ។ ថ្ងៃនេះល្អណាស់សម្រាប់ការដើរទិញឥវ៉ាន់ និងពាណិជ្ជកម្ម បើទោះបីជាត្រូវចំណាយច្រើនក៏ដោយ គឺវានឹងមិនប៉ះពាល់ដល់កំរិតហិរញ្ញវត្ថុនោះទេ។ ដោយឡែក សូមកុំព្យាយាមដោះស្រាយបញ្ហាតែម្នាក់ឯង គួរទុកចិត្តមនុស្សជាទីស្រលាញ់របស់អ្នក។ ការដែលលោកអ្នកមិនស្តាប់យោបល់មនុស្សនៅជុំវិញខ្លួន ធ្វើឲ្យផលលំបាកពិបាកដោះស្រាយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះសូមមានភាពជឿជាក់មនុស្សដែលនៅក្បែរលោកអ្នក ពីព្រោះគេនឹងជួយលោកអ្នកឲ្យបានទៅដល់គោលដៅ និងដំណើរការជីវិតដោយងាយស្រួល។ សូមចាប់ផ្តើកការពិភាក្សា ចរចា ប៉ុន្តែត្រូវមានភាពគួរសម និងគ្មានកលល្បិចដាច់ខាត ប្រសិនបើអាចធ្វើបាន កិច្ចខំប្រឹងប្រែងរបស់អ្នកនឹងមិនអាសារបង់ឡើយ។ ក្រៅពីនេះ អ្នកទទួលបានអំណោយផលសម្រាប់និតីវិធីទាំងឡាយ ដូច្នេះសូមមានភាពអសកម្ម។ ក្រៅពីនេះ មិនគួរព្រងើយកន្តើយនឹងសញ្ញា ឬតំរុយនៃជោគវាសនា។ សូមបោះចោលការសង្ស័យទាំងអស់ និងឈប់ស្វែងរកគុណវិបត្តិរបស់មនុស្សដទៃ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលចំពោះការអត់ធ្មត់ ដែលជាវិធីសាស្រ្តវិជ្ជមានរបស់អាជីវកម្មក្នុងថ្ងៃនេះ។ សូមចាត់ចែងភារកិច្ចផ្លូវការរបស់អ្នកឲ្យបានសមហេតុផល។ កុំខ្ជះខ្ជាយពេលវេលាធ្វើការដោយឥតប្រយោជន៍។ ព្យាយាមលុបបំបាត់ការភ្ញាក់ផ្អើលទាំងឡាយ ប៉ុន្តែសំងំធ្វើកិច្ចការឲ្យទទួលបានទិន្នផលល្អ។ ក្នុងខែរនោចនេះ សូមគិតគូរពីរបបអាហារ ថែរក្សាសុខភាព រួមទាំងការគ្រប់គ្រងអារម្មណ៍ផងដែរ។ ក្រៅពីនេះ សូមធ្វើកិច្ចការ ឬបំពេញកាតព្វកិច្ចដោយយោងទៅលើបទពិសោធន៍។ កុំយកចិត្តទុកដាក់ចំពោះការនិយាយដើម និងពាក្យចចាមអារាម។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអារម្មណ៍របស់អ្នកហាក់មិនសូវគ្រប់គ្រងបាន ដោយសារលោកអ្នកទទួលរងឥទ្ធិពលពីខាងក្រៅច្រើន។ ដើម្បីបញ្ចៀសបញ្ហានេះ សូមលោកអ្នកយកចិត្តទុកដាក់ជាពិសេសជាមួយឪពុកម្តាយ ហើយសុំមតិយោបល់។ សូមលោកអ្នកបន្តការដោយខ្លួនឯង ការពឹងពាក់​ឬផ្តល់ការងារទៅឲ្យអ្នកដទៃមិនអាចជួយសម្រួលបន្ទុករបស់អ្នកបានទេ។ ក្នុងនោះក៏សូមជឿជាក់លើខ្លួនឯង វាយតម្លៃការងារដោយភាពម៉ត់ចត់ និងប្រើប្រាស់ពេលវេលាឲ្យបានសមហេតុផល។ លើសនេះសូមមានការអត់ធ្មត់ ព្យាយាម ហើយកាត់បន្ថយការបន្ទោសទៅបញ្ហាដែលបានកើតឡើង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារបស់លោកអ្នកមានដំណើរការល្អ ក៏ប៉ុន្តែលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលា ឬដើមទុនច្រើនជាងសព្វដង។ សូមបញ្ជៀសជម្លោះ មតិរិះគន់ និងភាពឆ្មើងឆ្មៃឲ្យបានក្នុងកំរិតអតិបរមា។ សូមរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារបន្ថែម ដើម្បីឲ្យលោកអ្នកស្ថិ្ថតក្នុងស្ថានភាពងាយស្រួល។ អ្នកគួរមានចិត្តល្អ អាកប្បកិរិយាសុភាពរាបសារ និងអនុគ្រោះចំពោះមនុស្សនៅជុំវិញខ្លួន។ ផ្ទុយទៅវិញ សូមកុំព្យាយាមភ្ជាប់សារសំខាន់ទៅនឹងពាក្យសម្តី និងការកត់សម្គាល់ទៅលើអ្នកដទៃ ប៉ុន្តែយកចិត្តទុកដាក់នឹងការងាររបស់ខ្លួន។ ដោយឡែក ការស្វែងរកការងារថ្មី មានអំណោយផលល្អ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានទឹកចិត្តល្អ បើកចំហរចំពោះការទំនាក់ទំនង។ លោកអ្នកអាចធ្វើអ្វីទៅតាមបំណងរបស់ខ្លួនបាន ប៉ុន្តែក៏ត្រូវការការណែនាំពីមនុស្សជាទីស្រលាញ់ដែលនៅក្បែរខ្លួនផងដែរ។ ប្រសិនបើលោកអ្នកមិនពេញចិត្តជាមួយការងារបច្ចុប្បន្នគឺលោកអ្នកអាចផ្លាស់ប្តូរបានដោយមិនជំទាស់នោះទេ។ ក្រៅពីនេះ​សូមលោកអ្នកកុំមានការព្រួយបារម្ភ ឬដាក់ខ្លួនឯងចំពោះការប្រថុយប្រថាន ពីព្រោះលោកអ្នកទទួលបានអំណោយផលនែការគ្រប់គ្រង និងដោះស្រាយស្ថានការណ៍បានល្អ។ ដោយឡែក សូមកុំស្ទាក់ស្ទើរក្នុងការសំដែងប្រាប់ពីអារម្មណ៍ពិតទាក់ទឹងនឹងសេចក្តីស្នេហា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះអនុគ្រោះដល់សកម្មភាពអាជីវកម្ម ប៉ុន្តែសូមពង្រឹងការទំនាក់ទំនងជាមុនសិន។ សូមលោកអ្នកកាត់បន្ថយល្បឿននៃជីវិតបន្តិច ហើយរកពេលវេលាដើម្បីទាក់ទង និងបង្កើតភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រលាញ់។  សូមកំណត់ទំងន់ការងារ និងការទទួលខុសត្រូវ បើមិនដូច្នេះសេចក្តីសុខផ្ទាល់ខ្លួនរបស់អ្នកនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះលោកអ្នកទទួលបានវិចារណាញាណភ្លឺថ្លា ដើម្បីធ្វើឲ្យការងាររបស់អ្នកសម្រេចទៅបានដោយងាយស្រួល។ ក្រៅពីនោះ សូមស្តាប់ការយល់ឃើញ និងបទពិសោធន៍របស់ខ្លួនដើម្បីបញ្ជៀសកំហុស តាមរយៈរូបភាពបំភ័ន្តភ្នែកពីខាងក្រៅ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថាមពលនៃលេខ៦ ផ្តល់ជូនអ្នកនូវទំនុកចិត្តពេញលេញចំពោះសមត្ថភាពរបស់ខ្លួន ដូច្នេះការបំពេញការងារតាមចំណង់ចំណូលចិត្តនឹងទទួលបានទិន្នផលកាន់តែប្រសើរ។ ក្នុងនោះរាល់ការផ្លាស់នប្តូរ បង្កើតការងារថ្មី ឬការដោះស្រាយបញ្ហានឹងទទួលបានភាពជោគជ័យ រីកចម្រើនល្អប្រសើរណាស់។ ហើយប្រសិនបើអ្នកគិតចង់បំពេញបំណងទាក់ទងនឹងសេចក្តីសុខផ្ទាល់ខ្លួនក៏រឹតតែប្រសើរទ្វេរដង អ្នកនឹងអាចកើតលាភ យសសក្តិ និងមានសេចក្តីសុខ។ សូមភ្ជាប់យាមផ្គាប់ចិត្តដែគូដែលមានសក្តានុពល ដោយភាពរស់រាយរាក់ទាក់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរក្នុងការជួបប្រាស្រ័យទាក់ទងនឹងមនុស្សម្នាច្រើននោះទេ។ ការឈ្លោះប្រកែកអាចកើតឡើងនៅក្នុងរង្វង់ការងារ ដូច្នេះសូមព្យាយាមជៀសវាងឲ្យខានតែបាន។ កំហុសក្នុងថ្ងៃនេះមិនត្រឹមតែអាចជះឥទ្ធិពលធ្ងន់ដល់ការងារទេ ប៉ុន្តែប៉ះពាល់ដល់ទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ លោកអ្នកគួររក្សាអ្វីៗឲ្យស្ថិតក្នុងទម្រង់ធម្មតា ការហក់លោតច្រើនមិនអាចផ្តល់តាមការរំពឹង ប៉ុន្តែបែរជាទទួលបានការលំបាកបន្ថែម។ បើទោះបីជាយ៉ាងនេះក្តី សូមកុំបាក់ទឹកចិត្តពីព្រោះក្នុងអនាគតដ៏ខ្លីស្ថានភាពនេះនឹងប្រែប្រួលជាល្អប្រសើរ ហើយអ្នកមានលទ្ធភាពស្រោចស្រង់កំហាតរបស់អ្នកបានទាំងស្រុង។  

ចំណាំ៖

ឆ្នាំទាំង៤ ខាល ថោះ រោង ចរ​ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាង ទ្រព្យសម្បត្តិ  សេចក្តីសុខក្នុងផ្លូវចិត្ត និងទំនាក់ទំនងទាំងឡាយមានភាពវិជ្ជមានទាំងអស់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner