ខេត្តព្រះវិហារ ឆ្លងថ្មី៤នាក់ (Video Inside)

ខេត្តព្រះវិហាររកឃើញឆ្លងកូវីដ១៩ ចំនួន ៤នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លង កើនឡើងចំនួន ២នាក់ ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្ងៃនេះ បានកើតឡើងលើពលរដ្ឋ រស់នៅក្នុងស្រុករវៀងចំនួន ម្នាក់ និងនៅស្រុកគូលែន ចំនួន ៣នាក់ ។ ខេត្តព្រះវិហារ គិតរហូតមកទល់ ពេលនេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨៩៩នាក់, ជាសះស្បើយចំនួន ៥៤២នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ជា ដដែល ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner