វៀតណាម​បន្ត​ឆ្លង​កូ​វី​ដ ​ជាង​១​ម៉ឺន​នាក់​ ​ស្លាប់​មនុស្ស​៣​៨​៣​នាក់​ទៀត​

ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១​៩​ ​ចំនួន​១​០​៣​៨​៣​នាក់​ ​និង​ ​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ​ ​ចំនួន​៣​៨​៣នាក់​ទៀត​ ​កាលពី​ថ្ងៃ​ទី​២​៣​ ​សីហា​ ​២​០​២​១​។​

​ក្នុងចំណោម​ទីតាំង​ឆ្លង​ទាំង​៣​៩​កន្លែង​ ​ក្រុង​ហូ​ជី​មិញ​គឺជា​តំបន់​ឆ្លង​ច្រើនជាង​គេ​ ​បន្ទាប់មក​ ​គឺ​ ​ប៊ី​ញ​ដុ​ង​ ​និង​ ដុ​ង​ណៃ​។​

​ជាមួយនឹង​ការ​ឆ្លង​ថ្មី​ទាំង​ជាង​១​ម៉ឺន​នាក់​នេះ​ ​ធ្វើឲ្យ​ចំនួន​ឆ្លង​សរុប​នៅ​វៀតណាម​បាន​កើន​ដល់​ចំនួន​ ​៣​៥​៨​៤​០​៣​នាក់​ហើយ​ ​ស្លាប់​កើន​ដល់​៨​៦​៦​៦​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner