មេដឹកនាំក្រុមប្រទេស G7 ត្រូវបានគេរំពឹងថា នឹងសន្យាឯកភាពគ្នាថាតើត្រូវទទួលស្គាល់ ឬដាក់ទណ្ឌកម្មជាផ្លូវការលើក្រុមតាលីបង់

អាមេរិក៖ ប្រភពពីមន្រ្តីការទូតចំនួនពីររូបបានអោយដឹងថា មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7 ត្រូវបានគេរំពឹងថា នឹងសន្យាឯកភាពថាតើត្រូវទទួលស្គាល់ ឬដាក់ទណ្ឌកម្មជាផ្លូវការលើក្រុមតាលីបង់ នៅពេលពួកគេជួបប្រជុំតាមអនឡាញមួយ ដើម្បីពិភាក្សាស្តីពីបញ្ហានៅអាហ្វហ្គានីស្ថាននៅថ្ងៃអង្គារសប្តាហ៍នេះ(ម៉ោងក្នុងតំបន់)។
មន្រ្តីការទូតអឺរ៉ុបម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា មេដឹកនាំប្រទេស G7 អាចនឹងយល់ព្រមសម្របសម្រួលថាតើនៅពេលណាត្រូវទទួលស្គាល់ក្រុមតាលីបង់ ហើយពួកគេនឹងប្តេជ្ញាចិត្តបន្តធ្វើការរួមគ្នាអោយកាន់តែជិតស្និទ។ មេដឹកនាំអាមេរិក អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ កាណាដា និងជប៉ុនទំនងជាប្រើលទ្ធភាពនៃការទទួលស្គាល់ជាផ្លូវការ ដើម្បីបង្រួបបង្រួម ឬដាក់ទណ្ឌ កម្មជាថ្មី ដើម្បីជំរុញក្រុមតាលីបង់ឱ្យប្រតិបត្តិតាមការសន្យា គោរពសិទ្ធិស្ត្រី និងទំនាក់ទំនងអន្តរជាតិ។
បើតាមការរំពឹងទុកនោះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នឹងសង្កត់ធ្ងន់លើវិធីសាស្រ្តបង្រួបបង្រួមមួយ ក្នុងអំឡុងកិច្ចប្រជុំ G7 ដែលនឹងរួមបញ្ចូលទាំងអគ្គលេខាធិការអង្គការណាតូលោក ជេនស្តុល ថិនប៊ឺក និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ផងដែរ ។ នេះបើតាមប្រេសិតពិសេសអង់គ្លេសប្រចាំអាមេរិក លោកស្រី ឃែរិន ភៀស៍ ។ លោកស្រី ភៀស៍ បានប្រាប់កាសែតរ៉យទ័រថា យើងចង់ចាប់ផ្តើមដំណើរការបង្កើតផែនការច្បាស់លាស់មួយ ដូច្នេះយើងទាំងអស់គ្នាអាចដោះស្រាយជាមួយរបបអាហ្វហ្គានីស្ថានថ្មី ដោយបង្រួបបង្រួម និងរួមគ្នា… យើងនឹងវិនិច្ឆ័យរបបដឹកនាំថ្មីដោយសកម្មភាព មិនមែនជាពាក្យសំដីទេ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner