អនុប្រធានាធិបតីអាមេរិករិះគន់ចិនចំៗចំពោះការអះអាងអធិបតេយ្យស្ទើរតែទាំងស្រុងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង

សិង្ហបុរី៖ ក្នុងថ្ងៃបិទបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស បានធ្វើការរិះគន់ប្រទេសចិនចំៗ ចំពោះការអះអាងអធិបតេយ្យស្ទើរតែទាំងស្រុង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

នាឱកាសនោះដែរ លោកស្រី ហារី ថែមទាំងបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងឈរនៅជាមួយប្រទេសសម្ព័ន្ធមិត្ត និងដៃគូនានារបស់ខ្លួន ដើម្បីទប់ទល់ឥទ្ធិពលចិន ជាពិសេសនៅតំបន់សមុទ្រចិនខាងត្បូង។ លោកស្រី ហារី ដែលជាអនុប្រធានាធិបតីស្ត្រីដំបូងនៅក្នុងប្រវត្តិសាស្ត្រអាមេរិក បានមកដល់ទឹកដីសិង្ហបុរីកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ហើយនៅថ្ងៃអង្គារនេះគឺជាថ្ងៃចុងក្រោយហើយ។ បន្ទាប់មកទៀត លោកស្រី ហារីស និងគណៈប្រតិភូនឹងឡើងយន្តហោះបន្តដំណើរទៅប្រទេសវៀតណាម នៅល្ងាចថ្ងៃអង្គារនេះ។

ខណៈដែលសហរដ្ឋអាមេរិក កំពុងតែចាប់ដៃគូទាំងទៅលើវិស័យសេដ្ឋកិច្ច និងសន្តិសុខជាមួយវៀតណាមនោះ លោកស្រី ហារីស បានគូសបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមិនមែនកំពុងជំរុញឲ្យប្រទេសណាមួយ ជ្រើសរើសផ្លូវដើរតែម្ខាងនោះឡើយ ប៉ុន្តែអាមេរិកកំពុងស្វែងរកការចូលរួមក្នុងភាពជាដៃគូថ្នាក់តំបន់ ដើម្បីសម្រេចគោលដៅអភិវឌ្ឍសេដ្ឋកិច្ចរួម៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner