ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បុកម៉ូតូកំពុងតែឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យជ្រុលទៅធ្លាក់ប្រឡាយទឹកស្អុយ

ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូឆ្លងផ្លូវ មិនប្រុងប្រយ័ត្ន ត្រូវម៉ូតូកង់បីឥណ្ឌា បើកបុកពេញទំហឹង បណ្តាលឱ្យជ្រុលចង្កូតទៅធ្លាក់ប្រឡាយទឹកស្អុយ តែសំណាងល្អ មិនមាននណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខច្រកចូលផ្សារមនោរម្យ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ បើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IW-4914 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនយឺតល្មម ខណៈមកដល់ត្រង់ចំណុចកេីតហេតុខាងលើ ក៏បានឆ្លងផ្លូវភ្លាមនោះ ក៏ស្រា ប់តែមានបុរសម្នាក់ បេីកបរម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HV-3501 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកេីតបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿន ក៏ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលឱ្យរងការខូចខាត រួចបានជ្រុលចង្កូតទៅធ្លាក់ចូលប្រឡាយទឹកស្អុយ។ តែសំណាងល្អ មិនបណ្តាលឱ្យមាននណាម្នាករងរបួសនោះទេ។

ក្រោយពេលកេីតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយយល់ព្រមយកទៅជួសជុលរៀងខ្លួន ដើម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្តង៕ ដោយ៖ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner