ចិនថ្កោលទោសសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការបញ្ជូននាវាចម្បាំងនៅដែនទឹកប្រទេសចិន និងកោះតៃវ៉ាន់

ចិន៖ ក្រសួងការពារជាតិចិនបានតវ៉ាប្រឆាំងនឹងការធ្វើដំណើរឆ្លងកាត់របស់នាវាចម្បាំងកងទ័ពជើងទឹកអាមេរិក និងនាវាឆ្មាំសមុទ្រ នៅដែនទឹករវាងប្រទេសចិននិងកោះតៃវ៉ាន់។

សេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានហៅទង្វើនេះថា ជាសកម្មភាពបង្កហេតុ ហើយថា វាបង្ហាញថា សហរដ្ឋអាមេរិកគឺជាការគំរាមកំហែងធំបំផុតចំពោះសន្តិភាព និងស្ថិរភាព និងជាអ្នកបង្កើតហានិភ័យសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់។ កងនាវាចរអាមេរិកបាននិយាយថា នាវាពិឃាតនាំផ្លូវមីស៊ីល USS Kidd និងនាវាឆ្មាំសមុទ្រ Munro បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្នុងដែនទឹកអន្តរជាតិ។

យ៉ាងណាមិញ សកម្មភាពខាងលើនេះត្រូវបានគេមើលឃើញថា ជាការព្រមានដល់ប្រទេសចិន ដែលថ្មីៗបានធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់ ហើយមិនដែលគិតបោះបង់ចោលការប្រើប្រាស់កម្លាំងឡើយ ប្រសិនបើចាំបាច់ ដើម្បីនាំកោះនេះមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន៕ ប្រភព៖ chinadaily

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner